បុរសជនជាតិព្នងម្នាក់យកសាំងចាក់ដុតប្រពន្ធខឹងបបួលនាំទៅស្រោចទឹកដាក់ខ្សែចង្កេះត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសជាជនជាតិព្នងម្នាក់

ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មី ចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តក្រោយពីធ្វើសក្ម្មភាពលួចយកសាំងចាក់ស្រោចលើប្រពន្ធទាំងរស់ហើយដុតនៅលើផ្ទះរបស់ខ្លួនបណ្តាលឲ្យរងរបួសយ៉សងធ្ងន់ធ្ងរ។

ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងនៅ
ព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ ក្រោយលួចចាក់សាំងដុតប្រពន្ធទាំងរស់នៅលើផ្ទះរបស់ខ្លួនទាំងកណ្តាលអាធ្រាត្រយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រ
ចេះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជន
សង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំ
ជនជាតិពូនងរស់នៅភូមិឃុំកើតហេតុខាងលើដោយមានសតិមិនប្រក្រតីផង ។

ប្រភពបន្តថា នៅយប់ថ្ងៃទី១២ ខែ
មីនា ២០២៤ ជនសង្ស័យកំពុងសម្រា
កជាមួយប្រពន្ធ ហើយពេលនោះស្ត្រីជាប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថា៖ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឲ្យជានាដូចគេ កុំឲ្យមានជម្ងឺដូចសព្វថ្ងៃនេះតទៅទៀត។

បន្ទាប់ពីនិយាយប្រាប់ប្តីហើយភ្លាមនោះឈ្មោះ ឆេះ ផល ជាប្តីក៏បានប្រកែកដាច់ខាតមិនព្រមទៅ
ឡើយហើយនិយាយថា៖ អញមិនទៅណាទេ. ឯងចង់ទៅៗម្នាក់ឯងចុះ ប្រកែកគ្នាហើយរួចមកអ្នកទាំង
ពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ។

លុះដល់វេលាម៉ោង ២ ០០នាទីរំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៣ មីនា ខណៈស្រ្តីជាប្រពន្ធកំពុងដេកលក់ផងនោះ ជនសង្ស័យក៏បានយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែក
កេះដុតតែម្តងបណ្ដាលឲ្យឆេះរលាកពេញខ្លួនត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗដែរ ។

ក្រោយប្រព្រឹត្តសកម្មភ្លាមៗនោះ
ភាពជនសង្ស័យក៏បានរត់គេចខ្លួនផងដែរ។

ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមស
ការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋ
បាលឃុំថ្មី ចុះស្រាវជ្រាវ និងចាប់ខ្លួនជន
សង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា
២០២៤បានភ្លាន។

ក្រោយការចាប់ឃាត់ខ្លួន ជន
សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិត
ជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ហើយកេះដែកកេះដុតប្រាកដមែនដោយសារខឹងបបួលនាំទៅរកគ្រូខ្មែរស្រោចទឹកដាក់ខ្សែចង្កេះ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់
ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគបាលខេត្តបន្តនីតិវិធីទៅតុលាការ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print