ភ្នំពេញ : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ :
ឧកញ៉ា , ពីឧកញ៉ា ឡេង ចាន់ណា ។
(យោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) ។
សូមបញ្ជាក់ថា : ជនត្រូវចោទ ឈ្មោះ ឡេង ចាន់ណា និងបក្ខពួកត្រូវបាន តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាបចោទប្រកាន់ចំនួន ៣ ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វឧបករណ៍ជួញដូរ និង ៣-សម្អាតប្រាក់។ ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញថា អ្នកណាប្រព្រឹត្តខុស គឺ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់! ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ៕
...