ខេត្តរតនគិរី៖ កសិកររបរកសិកម្មដាំស្វាយចន្ទីរអ៊ូររទាំត្អូញត្អែរថាឆ្នាំនេះទីផ្សារធ្លាក់ចុះខុសពីការរំពឹងទុកតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ត្រឹម៣០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាមគឺចុះរទាបជាងបណ្ដាឆ្នាំកន្លងទៅពោលគឺ៦ពាន់រៀក្នុងមួយគីឡូក្រាម។
នោះបើតាមការរៀបរាប់របស់អ្នកដាំដំណាំចន្ទីម្នាក់ក្នុងចំនោមច្រើននាក់ទៀតនៅភូមិ២សង្កាត់កាចាញក្រុងបានលុងក៏ដូចជាទូទាំង ខេត្តរតនគិរី។
លោក ឌុច វណ្ណ: ថា:គាត់មានចម្ការស្វាយចន្ទីពូជM23ចំនួនជាង ៤ហិកតា ហើយក្នុងមួយឆ្នាំគាត់ទទួលបានទឹនផល់ចំណូលពីការលក់គ្រាប់របស់វាដល់ទៅជាង៤០០០$(បួនពាន់ដុល្លារ )។
ឆ្នាំ២០២៣គ្រាប់ស្វាយចន្ទី មានតម្លៃខ្ពស់ដល់ទៅជាង៦ពាន់រៀលក្នុងមួយគីឡូក្រាម កាលណោះរូបលោកក៏ដូចជាអ្នកចម្ការដ៍ទៃទៀតដែរមានអារម្មណ៍សម្បាយរីករាយណាស់បានចំណាយប្រាក់ទិញជីទិញថ្នាំបាញ់និងកាត់ស្មៅក្នុងការថែទាំជាដើម។
ប៉ុន្ដែលុះចូលមកដល់ឆ្នាំ២០២៤នេះស្រាប់តែតម្លៃគ្រាប់ស្វាយចន្ទីមិនទាន់ទាំងបានផ្តល់ផលពេញបន្ទុកផងគឺនៅដើមដៃនៅឡើយតម្លៃក៏ធ្លាក់ចុះយ៉ាងគំហុក នៅដើមខែប្រមូលផលដំបូងនេះ។
ក្រុមឈ្មួញគេប្រមូលទិញតែក្នុងតម្លៃ៣៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ហើយនៅថ្ងៃបន្ទាប់ក៏បន្ដធ្លាក់ចុះពី១០០រៀលទៅ២០០រៀលទៀតផងដែរក្នុងមួយគីឡូក្រាម។
លោកបន្តទៀតថាមកដល់ពេលនេះបានចុះនៅត្រឹមតែ៣០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយអាចនិងបន្ដធ្លាក់ចុះតម្លៃទាបជាងនេះទៀតផងក៏ថាបាន។
ឯឈ្មួញកណ្ដាលម្នាក់ ហៅប៉ាអាមាន នៅស្រុកអូរជុំក៏បានប្រាប់ឲ្យដឹងដែរថាកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៤នេះគាត់ទិញគ្រាប់ស្វាយចន្ទីតូចធម្មតាក្នុង១គីឡូក្រាមតម្លៃ៣.៥០០រៀល ឯគ្រាប់ចន្ទីពូជM23 ទិញមួយគីឡូក្រាមតម្លៃ៣.៨០០រៀល។
ក្នុងមួយថ្ងៃគាត់ប្រមូលទិញគ្រាប់ស្វាយចន្ទីបានចំនួន២០តោនហើយប្រាក់ចំណាយទិញចន្ទីទាំងនោះគឺខាងក្រុមហ៊ុនជាអ្នកផ្ដល់ឲ្យគាត់ គេគិតឲ្យសុីក្បាលកាត់ចំនួន៥មុឺនរៀលក្នុង១តោន។
លោកងាន់ គឹមឈាន ថៅកែឃ្លាំងចន្ទីដ៍ធំមួយ មានទីតាំងនៅភូមិជ័យជំន:សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី បានប្រាប់ឲ្យដឹងដែរថាតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរីពេលនេះបានធ្លាក់ចុះនៅត្រឹមតែជាង៣ពាន់រៀលប៉ុណ្ណោះគឺខាងទីផ្សារវៀតណាមគេដាក់កំណត់ឲ្យទិញអ៊ីចឹង។
ក្នុងមួយថ្ងៃៗលោកបានធ្វើកាដឹកគ្រាប់ស្វាយចន្ទីចំនួន៣០ទៅ៤០តោនយកទៅលក់ឲ្យវៀតណាមតាមច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ ដោយបានប្រាក់កម្រៃតែ១០០រៀលទេក្នុងមួយគីឡូក្រាមនោះ។
លោកខៀវ សុីថា អនុប្រធានមន្ទីរពានិជ្ជកម្មខេត្ត
រតនគិរីបានប្រាប់ឲ្យដឹងដែរថាគ្រាប់ស្វាយចន្ទីចុះថ្លៃនោះគឺស្របពេលសេដ្ឋកិច្ចពិភពលោកក៏កំពុងធ្លាក់ចុះដែរ។
ដោយឡែកគ្រាប់ចន្ទីនៅរតនគិរីចុះថោកគឺរួមផ្សំគុណភាពកំហាប់DCទាបជាងគ្រាប់ចន្ទីនៅខេត្ដផ្សេង ម្យ៉ាងទៀតកន្លងមកធ្លាប់មានជនខិលខូចមួយចំនួនបានប្រើល្បិចយកគ្រាប់ចន្ទីគុណភាពអន់(គ្រាប់អណ្ដែតទឹក)ទៅលាយឆាចូលជាមួយគ្រាប់ចន្ទីដែលល្អ រួចយកទៅលក់នៅលើទីផ្សារហើយខាងឈ្មួញវៀតណាមគេក៏បានដឹងហើយក៏ទម្លាក់ថ្លៃធ្វើឲ្យខូចហាងឆេងចន្ទីនៅខេត្ដនេះតែម្ដង។
លោក ខៀវ សុីថា អនុប្រធានមន្ទីរពានិជ្ជកម្មខេត្តបានបញ្ជាក់ថាកន្លងមកលោក.បានទំនាក់ទំនងជាមួយមិត្តចិនដើម្បីរកដៃគូរកែច្នៃគ្រាប់ចន្ទីនៅខេត្តរតនគិរី នេះ ។
ហើយថ្មីៗនេះដែរលោកបានជួបជាមួយចិនតៃវ៉ាន់មួយក្រុមខណ:ពួកគេចូលជួបអភិបាលខេត្ត លោកក៏បានឈ្លៀតពិភាក្សាពាក់ព័ន្ធវិស័យកសិកម្មរួមមានចន្ទីនិងធូរ៉េនជាដើមផងដែរ។
លោកសយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីបានឱ្យដឹងដែរថាផ្ទៃដីដាំដុះដំណាំចន្ទីបច្ចុប្បន្នមានចំនួនសរុប១៣០.០៦៩ហិកតា បរិមាណប្រមូលផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៣
កន្លងមកសរុបបាន ចំនួន៣៥.១៨១តោន។
លោកបានបញ្ជាក់ថាតម្លៃគ្រាប់ចន្ទីនៅថ្ងៃ១១ខែមីនាឆ្នាំ២០២៤នេះ គ្រាប់ស្វាយពូជM23លក់បានចំនួន៣.៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកគ្រាប់តូចលក់បាន៣.៥០០រៀលក្នុងមួយគីឡូក្រាម។
ទោះបីតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរីធ្លាក់ចុះដូចនេះក្ដីកសិករមួយចំនួនបានបន្ដដាំដុះជាបន្ដបន្ទាប់បន្ថែមទៀតព្រោះថាដំណាំចន្ទីនោះងាយស្រួលដាំដុះជាងគេ។
បើតាមប្រភពពីប្រជាកសិករបានឲ្យដឹងថារហូតមកដល់ថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះតម្លៃគ្រាប់ចន្ទីធ្លាក់មកនៅត្រឹម៣.៣០០រៀនិង៣០០០រៀលគត់ហើយអ្នកដែលម៉ៅចន្ទីគេនោះមានខ្លះរត់ចោលចំការហើយដោយសារមើលទៅខាតមិនរួចខ្លួនទេគឺគ្មានជំរើសឡើយ៕