ខេត្តកណ្តាល៖ រសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកស្រី កោ អ៉ឹង ស៊ីស្រ៊ន និងលោក ផែ ហុកឈួន ឯកឧត្តម លោកជំទាវ លោក លោកស្រី បានដង្ហែរទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះវិហារសំណ ដែលស្ថិតនៅក្នុង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ទេយ្យទានរួមមាន៖ ទៀនព្រះវស្សា ១គូ អង្ករ ១៥០គីឡូក្រាម ត្រៃធំ ១ តែស្លឹក ៣គីឡូក្រាម ទឹកដោះគោ ៣កេស មីម៉ាម៉ា ៣កេស ទឹកផ្លែឈើ ១០កេស ទឹកក្រូច ១៤កេស ទឹកសុទ្ធ ១០៤កេស ត្រី ខ ២កេស ស្ករស ១០០គីឡូក្រាម ត្រីងៀត ៥គីឡូក្រាម នំ ABC ២ធុង នំងូវយីង ១០ប្រអប់ ប៊ីចេង ៥គីឡូក្រាម ប្រេងឆា១កេស កន្ទេកខ្សែ ៤ខ្សែ រួមជាមួយនឹងបច្ច័យដែលបានមកពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយចំនួន ១២.៣០០.០០០រៀល សម្រាប់ វេរនិងប្រគេនព្រះសង្ឃទុកប្រើប្រាស់ក្នុងរដូវចូលព្រះវស្សានេះ៕
ដោយ៖ សុវណ្ណារ៉ា