លោកដូណាលត្រាំ Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជនអាមេរិក ដោយសារតែគោលនយោបាយមួយចំនួនរបស់លោក ធ្វើឲ្យពលរដ្ឋអាមេរិកមិនពេញចិត្ត។ ទាំងនោះហើយធ្វើឲ្យលោកដូណាលត្រាំ ពិបាកក្នុងការយកឈ្នះទៅលើលោកស្រីហ៊ីឡារីគ្លិនតុន ដែlទទួលបានសម្លេងគាំទ្រភាគច្រើនពីអាមេរិកតាមការស្រងមតិ។
កាលពីថ្ងៃទី១៧ ខែកក្កដា នៅមុនមហាសន្និបាតបក្ស នៅសាធារណរដ្ឋទីក្រុង Cleveland រដ្ឋ Ohio អាមេរិក មានស្ត្រីជាង១៣០នាក់បានកាត់កញ្ចក់ចូលរួមថតរូប សម្រាប់ប្រឆាំងទៅនិងបេក្ខភាពប្រធានាធិបតីដូណាលត្រាំ។
លោក Tunik បានប្រាក់សារព័ត៌មាន AFP ពីការថតរូបអាក្រាកកាយខាងលើថា «រឿងរ៉ាវដែលពួកនាងបានធ្វើ គឺមានន័យអ្វីមួយ» លោកបញ្ជាក់ទៀតថា លោកដូណាលត្រាំ គឺជាមនុស្សអាក្រក់ដោយបានមើលស្រាលទៅលើស្ត្រីនិងជនជាតិភាគតិច ។ ដូច្នេះហើយពួកនាងត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីផ្លាស់ប្តូរទស្សនរបស់លោកត្រាំ។
ស្ត្រីមួយរូបចូលរួមនៅក្នុងកម្មវិធីថតរូបខាងលើបានឲ្យដឹងថា នាងចង់ក្រោកឈរឡើង ដើម្បីប្រឆាំងលោកដូណាលត្រាំ និងសមាជិកគណបក្សសាធារណរដ្ឋ ដែលមានទស្សនមិនល្អទៅលើក្រុមស្ត្រី និងជនអន្តោប្រវេសន៍ និងអ្នកស្រឡាញ់ភេទដូចគ្នា។
កន្លងមកបេក្ខភាពគណបក្សសាធារណរដ្ឋលោកដូណាលត្រាំ បានធ្វើឲ្យស្ត្រីនៅទូទាំងអាមេរិកខឹងសម្បារយ៉ាងខ្លាំង ដែលលោកបាននិយាយថាត្រូវតែមានការដាក់ទោសដល់អ្នកដែលបានបំផ្លាញផ្ទៃពោះ។ ទទឹមនឹងនោះលោកក៏បានថ្កោលទោសទៅដល់គូប្រជេងរបស់ខ្លួនគឺលោកស្រីហីឡារីគ្លីនតុន ផងដែរ។
នៅថ្ងៃទី១៨ ខែកក្កដា គណបក្សសាធារណរដ្ឋនឹងបើកមហាសន្និបាតបក្ស ដើម្បីសម្រេចទៅលើបេក្ខភាព ប្រធានាធិតីដំណាងឲ្យគណបក្សសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា៕
ប្រែសម្រួល៖ ម៉ែវ សាធី