N’Golo Kante ចេញពីម្ចាស់ជើងឯកទៅកាន់តោខៀវ Chelsea

ចែករំលែក៖

កីឡាករអន្តរជាតិបារាំង N’Golo Kante បានសម្រេចចិត្តផ្លាស់ចេញពីក្រុមជើងឯកអង់គ្លេស Premier League ទៅកាន់ ក្រុមតោខៀវ Chelsea ក្នុងតម្លៃខ្លួន៣០ លានផោន ។

...

ខ្សែបម្រើការពារវ័យ២៥ឆ្នាំរូបនេះបានចុះហត្ថលេខាផ្លាស់ចេញពីក្រុម Leicester City មកលេងឲ្យក្រុមតោខៀវរយៈពេល ៤ឆ្នាំ ។

N’Golo Kante បានផ្លាស់ពីក្រុម Caen របស់បារាំងមកកាន់ប្រទេសអង់គ្លេសក្នុងតម្លៃខ្លួនតែ៦លានផោនប៉ុណ្ណោះកាលពីរដូវកាលមុន ហើយបង្ហាញខ្លួន៤០ប្រកួតឲ្យ ក្រុម Leicester City ឈ្នះជើងឯកកំពូល របស់អង់គ្លេស ។

កីឡាករ Kante បានថ្លែងថា “ខ្ញុំពិតជាសប្បាយចិត្តបានផ្លាស់មកលេងឲ្យក្រុមធំបំផុតនៅក្នុងទ្វីបអឺរ៉ុប។ វាក៏ជាសុបិនរបស់ខ្ញុំដែលបានក្លាយទៅជាការពិត។ មិនត្រឹមតែប៉ុណ្ណោះខ្ញុំនឹងបានធ្វើការជាមួយនឹងគ្រូបង្វឹក Antonio Conte ដែលជាគ្រូបង្វឹកល្អ បំផុតរបស់ពិភពលោក ហើយថែមទាំងបានលេងជាមួយនឹងកីឡាករល្បីៗផងដែរ”។

ចំណែកលោកAntonio Conteគ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវបានសម្តែងនូវក្តីរីករាយរបស់ខ្លួនបន្ទាប់ពីចុះកុងត្រាទិញកីឡាករ N’Golo Kante។ អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអីុតាលីនេះបានឲ្យដឹងថា “ខ្ញុំរីករាយណាស់ដែលបានទិញកីឡាករ បែបនេះ។ N’Golo Kanteគឺជាកីឡាករដែលមានបច្ចេកទេសល្អហើយខ្ញុំចូលចិត្ត កីឡាករបែបនេះ”៕

promo282315574

Chelsea-planning-summer-swoop-for-Leicester-rock-Kante

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print