ឃាត់ខ្លួនជនសង្ស័យ៤នាក់រកឃើញថ្នាំញៀន១កញ្ចប់តូច និងដាវសាមូរ៉ៃមួយដើម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅចាប់ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ខណៈដែលពួកគេកំពុងស្ថិតនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងដោយចាប់យកវត្ថុតាងបាន គ្រឿងញៀន១កញ្ចប់តូច រួមជាមួយដាវសាមួរ៉ៃ១ដើមផងដែរ។

...

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះសាន ផល្លា អាយុ៣២ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅក្នុងភូមិ ត្រពាំងទួល សង្កាត់កំបូល ទី២-ឈ្មោះម៉េង មករា ហៅដូង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ទឹកកកនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ និងមានទីលំនៅក្នុងនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ទី៣-ឈ្មោះចាន់ នី ភេទប្រុស អាយុ៣១ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងសង្ស័យថាមានការជួញដូរផងដែរ និងទី៤-ឈ្មោះជួន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជននេះបានព្យាយាមតដៃជាមួយកម្លាំងសមត្ថកិច្ច និងបម្រុងរត់គេចខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែមានការសហការជាមួយប្រជាពលរដ្ឋដែលនៅក្បែរនិងមានការស៊ើបអង្កេតជាយូរមកហើយទើបឈានទៅដល់ការឃាត់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះសាន ផល្លា បានសារភាពថា ខ្លួនធ្លាប់ជក់គ្រឿងញៀនម្ដងម្កាលតែប៉ុណ្ណោះនិងមិនដែលធ្លាប់ស្គាល់ជន៣នាក់ទៀតទេ ហើយខ្លួនបានយកកុំព្យូទ័រ១គ្រឿងទៅលក់ តែដោយសារមេឃភ្លៀង រូបគេទើបសុំបន្ទប់ខាងលើជ្រកភ្លៀង ក្រោយមកទើបកម្លាំងសមត្ថកិច្ចចុះទៅដល់តែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីតាមច្បាប់ ៕

image1

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print