រថយន្តកុងតឺន័របត់មិនប្រយ័ត្នគៀររ៉ឺម៉កកង់បីបណ្តាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រ៉ឺម៉កកង់បីដឹកកម្មករសំណង់មួយគ្រឿងរងការខូចខាតខណៈកំពុងធ្វើដំណើរត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវគៀរ កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខសាលារៀនអូឌឹមចាស់ តាមបណ្តោផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សំណាងមិនធ្វើឲ្យមនុស្សរងរបួស។

...

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រមួយគ្រឿ ពណ៌ក្រហម ពាក់ស្លាក់លេខភ្នំពេញ3B-0351 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេងដោយមិនបានប្រយ័ត្នក៏គៀររ៉ឺម៉កកង់បីដឹកកម្មករសំណង់ដែលធ្វើដំណើរស្របទិសគ្នាបណ្តាលឲ្យរងកាតខូចខាតផ្នែកខាងមុខ តែសំណាងមិនបង្ករបួសដល់មនុស្ស។

ក្រោយពេលកើតហេតុភាគីខាងរថយន្តក៏ចេញថ្លៃជួសជុលទៅភាគីខាងរ៉ឺម៉កកង់បីដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

4fa4f76e-63bb-4b46-9ec5-b31c144c6fef

d028c5ff-f25f-4aa9-baee-ab2b5d320353

764c9f38-c03b-4bef-bd36-cc1c28014b39

834b3711-36d4-4160-814e-a0d4de578218

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print