ក្រុមបិសាចក្រហម Manchester United បានរក្សាក្តីសង្ឃឹមនៃពានរង្វាន់របស់ពួកគេសម្រាប់រដូវកាលនេះ ដោយបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម Liverpool សម្រាប់ពានរង្វាន់ចំនួន៤ជាមួយនឹងជ័យជម្នះយ៉ាងអស្ចារ្យក្នុងម៉ោងបន្ថែមក្នុងការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយនៅ Old Trafford ក្នុងលទ្ធផល ៤ទល់៣ក្នុងម៉ោងបន្ថែមកាលពីរាត្រីថ្ងៃទី១៧ មីនា។
នៅក្នុងការជួបគ្នាដែលពោរពេញដោយការប៉ះទង្គិចគ្នា ហើយត្រូវបានកីឡាករ Amad Diallo បានបញ្ជូនក្រុមរបស់លោក Erik ten Hag ទៅកាន់កីឡដ្ឋាន Wembley ជាមួយនឹងការរកគ្រាប់បាល់ជ័យជម្នះចុងក្រោយ ហើយក៏ជាកីឡាករដែលត្រូវបានបណ្តេញចេញបន្ទាប់ពីទទួលបានកាតក្រហមសម្រាប់ការអបអរគ្រាប់បាល់របស់គាត់។
អ្នកចាត់ការទូទៅរបស់ United លោក Ten Hag កំពុងតែរាំយ៉ាងរីករាយ ខណៈដែលការស៊ុតរបស់ Diallo បានផុតដៃពីលើអ្នកចាំទី Caoimhin Kelleher របស់ក្រុម Liverpool នៅនាទីទី១២០+១។
បំណងប្រាថ្នារបស់ Man Utd សម្រាប់កៅអីក្នុងវគ្គ៤ក្រុមចុងក្រោយនៅកីឡដ្ឋាន Wembley ត្រូវបានបង្ហាញនៅក្នុងការចាប់ផ្តើមដ៏លឿនដែល ដោយកីឡាករ Scott McTominay បានរកគ្រាប់បាល់នាំមុខពីការស៊ុតពីចម្ងាយនៅនាទីទី១០។
Alexis Mac Allister របស់ក្រុមហង្សក្រហមបានតាមស្មើវិញនៅពេលដែលការស៊ុតរបស់គាត់ត្រូវបានផ្លាតចេញពី Kobbie Mainoo ក្រុម United នៅនាទីទី៤៤ ហើយនៅនាទីទី៤៥+២ ខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហន
Mohamed Salah រកបានគ្រាប់បាល់ទី២នាំមុខ United វិញជាមួយនឹងគ្រាប់ទី១៣របស់គាត់ក្នុងការបង្ហាញខ្លួន១៤ប្រកួត។
Liverpool មាន ឱកាស ល្អ ជាង ក្រោយ ចប់ តង់ ទី ១ ប៉ុន្តែ កីឡាករ បម្រុង Antony បាន រកគ្រាប់បាល់តាមស្មើ ឲ្យ Man Utd នៅនាទីទី៨៧ ។ ប៉ុន្តែក្នុងម៉ោងបន្ថែម៣០នាទីពីរដង ក្រុមហង្សក្រហមបានរកគ្រាប់បាល់នាំមុខវិញនៅនាទីទី១០៥ ដោយកីឡាករបម្រុង Harvey Elliott ពីការស៊ុតបាល់ពីចម្ងាយធ្វើឱ្យមានការប៉ះជើង Christian Eriksen ផុតដៃរបស់ Onana ចូលទីតែម្តង។
មិនយូរប៉ុន្មានគឺនៅនាទីទី១១២ ខ្សែប្រយុទ្ធ Marcus Rashford បានបន្ថែម១គ្រាប់ដោយ ស៊ុត បាល់ បញ្ចូល ទី យ៉ាង ល្អជួយឲ្យMan Utd តាមស្មើវិញ ហើយជិតនឹងចប់ការប្រកួតទៅហើយខ្សែការពារ Diallo គឺជាតួអង្គដ៏សំខាន់ដែលជួយឲ្យក្រុមបិសាចក្រហមបានយកឈ្នះ Liverpool ទាំងលំបាកដោយបន្ថែមគ្រាប់បាល់១គ្រាប់នៅនាទីទី១២០+១ ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតនេះ។
ជាលទ្ធផល Man Utd បានកក់កៅអីទៅកាន់វគ្គ៤ក្រុមចុងក្រោយ ដោយត្រូវប៉ះក្រុម Coventry City
ដែលបានយកឈ្នះក្រុម Wolves ខណៈដែលក្រុមតោខៀវ Chelsea ត្រូវប៉ះ Man City ៕ (រូបភាព ៖ BBC Sport)