រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនៅខេត្តសៀមរាប មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណ ៥៥៣ ៧៩៤ នាក់

ចែករំលែក៖

ខេត្តសៀមរាប÷យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ពិធីបុណ្យទន្លេរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបមានប្រមាណ ៥៥៣ ៧៩៤ នាក់ ក្នុងនោះ៖ភ្ញៀវទេសចរបរទេសមានចំនួន ៣៣៧៧០ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៥២០ ០០០ នាក់។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ ជាពិសេសបានជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print