យុវជន​-យុវតី​ គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​ជាអំពេី​ខុសច្បាប់​ និង​បំផ្លាញ​អនាគត​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានថ្លែងនៅព្រឹកថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ​២០២៤នេះថា​ យុវជន​ និងយុវតី​គ្រប់រូប​ គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​ជាអំពេី​ខុសច្បាប់​ និង​បំផ្លាញ​អនាគត​របស់​លោកអ្នក​ ខណៈ​មនុស្ស​ប្រុស​ស្រី​ចំនួន​ ០៥នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជាក់ស្ដែង​ រួមនឹង​វត្ថុតាង​ជាគ្រឿងញៀន​ផងដែរ។

ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការខាងលើនេះ​ លោកវរសេនីយ៍ទោប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ បានឱ្យដឹងថា​ បានដឹកនាំកម្លាំងក្នុងការិយាល័យចុះ ប្រតិ បត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​០១ករណីក្នុងបទល្មើសជាក់ស្តែងនិង ឃាត់ ខ្លួនជន​សង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់​ កាលពីថ្ងៃទី១៧​ ខែមីនាម្សិលមិញនេះ​ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោង​ឫស្សី ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា​ ជនសង្ស័យទាំង​ ០៥នាក់នេះរួមមាន៖
១-ឈ្មោះស៊ាន សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិពោធិ៍១ឃុំគារ ស្រុកមោងឫស្សី ខេត្ត​បាត់ដំបង ។
២-ឈ្មោះ ម៉ៅ សុមុន្នី ហៅ គោ ភេទប្រុស អាយុ​៣៣ឆ្នាំ មានទីលំនៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះស៊ាន សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍១ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង ។
៤-ឈ្មោះ គ្រី ចំណាប់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៥-ឈ្មោះ ម៉ែន ពូទី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫ ងឫស្សី ខេត្តបាត់ដំបង ។

ដោយ​ឡែក​វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក​ICE)ចំនួន០៥ថង់ទម្ងន់៣៦,៦៨ក្រាម(ទាំងសំបក) -ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់), អំពូលចំនួន ០១។
-ជញ្ជាំងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀត។

...

បច្ចុប្បន្ន​ជនសង័្សយ​ និងវត្ថុតាងនៅព្រឹកថ្ងៃទី១៨​ ខែមីនា​នេះ​ ត្រូវ​បាន​សមត្ថកិច្ចរៀបចំសំណុំ​រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ដេីម្បីអនុវត្តទៅ​តាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print