ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា យុវជន និងយុវតីគ្រប់រូប គួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាអំពេីខុសច្បាប់ និងបំផ្លាញអនាគតរបស់លោកអ្នក ខណៈមនុស្សប្រុសស្រីចំនួន ០៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាក់ស្ដែង រួមនឹងវត្ថុតាងជាគ្រឿងញៀនផងដែរ។
ជាក់ស្ដែងក្នុងប្រតិបត្តិការខាងលើនេះ លោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា បានដឹកនាំកម្លាំងក្នុងការិយាល័យចុះ ប្រតិ បត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិង ឃាត់ ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់ កាលពីថ្ងៃទី១៧ ខែមីនាម្សិលមិញនេះ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ជនសង្ស័យទាំង ០៥នាក់នេះរួមមាន៖
១-ឈ្មោះស៊ាន សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិពោធិ៍១ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ម៉ៅ សុមុន្នី ហៅ គោ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះស៊ាន សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍១ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង ។
៤-ឈ្មោះ គ្រី ចំណាប់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៥-ឈ្មោះ ម៉ែន ពូទី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫ ងឫស្សី ខេត្តបាត់ដំបង ។
ដោយឡែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៥ថង់ទម្ងន់៣៦,៦៨ក្រាម(ទាំងសំបក) -ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់), អំពូលចំនួន ០១។
-ជញ្ជាំងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាងនៅព្រឹកថ្ងៃទី១៨ ខែមីនានេះ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីអនុវត្តទៅតាមច្បាប់៕