ក្រុមលេងនៅ Championship Coventry City នឹងជួបក្រុមបិសាចក្រហម Manchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ខណៈដែលក្រុមម្ចាស់ជើងឯក Manchester City នឹងប៉ះ Chelsea។ Coventry City បានផ្តួលក្រុមWolves ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ពួកគេ ដោយសារអ្នកឈ្នះនៅនាទីទី១០០របស់ Haji Wright។
ចំណែកក្រុមបិសាចក្រហម Manchester United បានប្រែក្លាយអ្វីៗទាំងអស់ក្នុងម៉ោងបន្ថែមដើម្បីផ្តួលគូប្រជែង Liverpool នៅOld Trafford កាលពីរាត្រីថ្ងៃអាទិត្យ។
ស្រប ពេល ជាមួយ គ្នា នេះ Manchester City បាន យក ឈ្នះ Newcastle ក្នុង វគ្គ៨ក្រុម ចុង ក្រោយ ហើយ Chelsea បានយក ឈ្នះ លើ ក្រុម កំពូល តារាង Leicester កាលពីថ្ងៃអាទិត្យផងដែរ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងអស់នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នៅចុងសប្តាហ៍នៃថ្ងៃទី២០–២១ ខែមេសាខាងមុខនេះ។
Coventry មិនបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ចាប់តាំងពីពួកគេបានឈ្នះការប្រកួតត្រឡប់មកវិញក្នុងឆ្នាំ១៩៨៧ដែលជាពានរង្វាន់ដ៏សំខាន់តែមួយគត់របស់ក្លិប។ ពួកគេត្រូវបានគ្រប់គ្រងដោយអតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Mark Robins ដែលបានជួយក្រុមបិសាចក្រហមឈ្នះពានរង្វាន់ FA Cup កាលពីអំឡុងឆ្នាំ១៩៩០។ ម្ចាស់ជើងឯក១២ដងManchester United បានលើកពានរង្វាន់ចុងក្រោយក្នុងឆ្នាំ២០១៦ ហើយបានជាប់ចំណាត់ថ្នាក់លេខ2ក្នុងការប្រកួតកាលពីរដូវកាលមុន។
ម្ចាស់ការពារតំណែងជើងឯក Manchester City កំពុងសម្លឹងរកការឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup លើកទី១៣របស់ពួកគេហើយកំពុងដេញការឈ្នះពានរង្វាន់៣ជាលើកទី២ក្នុងមួយរដូវកាលដែលមិនធ្លាប់មានពីមុនមក។ រីឯ Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ចំនួន៧លើកចុងក្រោយ ដែលការឈ្នះការប្រកួតចុងក្រោយក្នុងឆ្នាំ២០១៨ ៕ (រូបភាព ៖ BBC Sport)