រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការធ្វើតេស្ដរកសារធាតុញៀនលើមន្ដ្រីចំនួន១២៥នាក់, លទ្ធផលអវិជ្ជមានទាំងអស់ !

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំធ្វើតេស្តទឹកម៉ូត ស្វែងរកសារធាតុ ញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្ត។

សូមបញ្ជាមក់ថា ៖ ការធ្វេីតេស្តទឹកម៉ូត រកសារធាតុញៀន ដោយលេខាធិការដ្ឋានត្រួតពិនុិត្យរកសារធាតុញៀនខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងនគរបាលចំនួន ១៧នាក់ រួមជាមួយលោក យឹម សុងកាន អនុប្រធានមន្ទីរសុខាភិបាល លោក ហុង ប្រាក់ សាទ អនុប្រធាន មន្ទីរមុខងារសាធារណៈ និងលោក ឈុំ រស្មី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
ការធ្វេី តេស្តលេីលោកអភិបាលខេត្ត អភិបាលរងខេត្ត   នាយក នាយករងរដ្ឋបាល មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្ត សរុប ១២៥នាក់ ជាលទ្ធផលអវិជ្ជមាន ទាំង១២៥នាក់។
សូមរម្លឹកថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាធ្លាប់បានថ្លែងថា ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញមានករណីពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ ។
សម្តេចធិបតី បានថ្លែងបន្តថា ៖ ដើម្បីពង្រឹងវិន័យ ឯកភាព ក្នុងការអនុវត្តទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ អាវុធ គឺត្រូវមានក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាងប្រជាពលរដ្ឋធម្មតា ពីព្រោះត្រូវធ្វើជាគម្រូដល់គេ។ ដូចនេះមុនការអនុវត្តវិធាននេះ គឺផ្តើមចេញពីការសម្អាតផ្ទះរបស់ខ្លួនមុនគេ នេះជាគោលនយោបាយ អត់មានការអនុគ្រោះមន្ត្រីក្នុងជួររាជរដ្ឋាភិបាល អាណត្តិទី៧នេះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print