បញ្ហា​ល្បែងស៊ីសងខុសច្បាប់​នៅតែបន្តបើកលេងយ៉ាងរលូន ខណៈ​ទីតាំងហ្គេមបាញ់ត្រីដ៏ធំយីហោ​”Lucky Paradise” នៅសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន កំពុង​លេងរាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖​ បច្ចុប្បន្ននេះ​យេីងសង្កេតឃេីញថា​ បេីទោះបីជា​ប្រមុខរាជរដ្ឋាភិបាល​ បានដាក់ចេញ​នូវ​បទ​បញ្ជា​ឱ្យ​អភិបាល​រាជធានី​-ខេត្ត​ ក្រុង​ ចំនួន​២៥​ ជាពិសេស​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្តន៍​បង្រ្កាប​ល្បែងស៊ីសងខុសច្បាប់​ ដែលកំពុង​លួចបេីក​គ្មាន​អាជ្ញាប័ណ្ណ​ ឫជ្រកក្រោមស្លាកយីហោ​ផ្សេងៗដែល​បន្លំ​ភ្នែក​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​។

ជាក់ស្ដែង​យោងតាមការសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបង្ហេីបប្រាប់ថា៖​ បញ្ហា​ល្បែងស៊ីសងខុសច្បាប់​នៅតែបន្តបើកលេងយ៉ាងរលូន ខណៈ​ទីតាំងហ្គេមបាញ់ត្រីដ៏ធំយីហោ​”Lucky Paradise” នៅសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ​ កំពុង​លេងរាល់ថ្ងៃ​ ដោយ​គ្មាន​អាជ្ញាធរ​ ឫសមត្ថកិច្ចជំនាញណា​បង្រ្កាប​នោះទេ។

សេចក្ដី​រាយការណ៍​ដដែល​បន្តថា​ បទល្មើសលួច ឆក់ ប្លន់ អំពើ​ហឹង្សាក្នុង​គ្រួសារ​ គឺសុទ្ធសឹង​ផ្ដេីមចេញពីការល្បែង​ស៉ី​សងខុសច្បាប់អស់នេះ! ដូច្នេះ​ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងនោះ​ បានធ្វេី​ការស្នើរសុំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស​លោកវរសេនីយ៍ឯក យិន សាន អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និង លោក កៀង ល័ក្ស អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន គួរចាត់វិធានការបង្រ្កាបទីតាំងបនល្បែង​ស៉ី​សងប្រភេទ​ទូហ្គេមបាញ់ត្រី​ ខាងលេីនេះ​ដែលកំពុង​បើកលេងយ៉ាងរលូន​ និង​កំពុង​ផ្គេីន​អនុសាសន៍​ណែនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល​ផងដែរ។

...

ពាក់ព័ន្ធករណីនេះដែរ​ លោក យិន សាន អធិការនគរបាល ខណ្ឌចំការមន បានឱ្យដឹងតាមរយៈ​ទូរស័ព្ទ​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២៤នេះថា៖ ខ្ញុំបានឱ្យកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ គឺមិនអនុញ្ញាតឱ្យមានការបើកល្បែងនោះឡើយ។ លោកបន្តថា៖ ខ្ញុំនឹងឱ្យមន្រ្តីចុះស្រាវជ្រាវបន្ត ទោះជារបស់អ្នកធំណានៅពីក្រោយខ្នងក៏ដោយ​ ត្រូវ​តែបង្រ្កាប។ ដោយឡែកលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានប្រាប់អង្គភាព នគរវត្តតាមទូរស័ព្ទដែរថា៖ ខ្ញុំនឹងឱ្យមន្ត្រីចុះពិនិត្យក្នុងករណីនេះ ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងជាប់ភារកិច្ចប្រជុំការងារ៕ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print