ជា​ប់ពន្ធនាគារម្ដងហើយមិនរៀង ចេញមកវិញជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជូនទៅតុលាការម្ដងទៀត

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការជាប់គុករយៈពេលមួយឆ្នាំរត់ការអស់រាប់ពាន់ដុល្លារចេញមកវិញមិនរៀងចាល បន្តសកម្មភាពកាន់តែធំជាងមុនគឺធ្វើសកម្មភាពជួញដូរគ្រឿងញៀនក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនជាមួយស្រីស្នេហ៍ម្នាក់ទៀតដើម្បីចាត់ការតាមនីតិវិធី ។

...

ប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននេះធ្វើឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ «ហេងឡុង» ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ។

ប្រតិបត្តិនេះសមត្ថកិច្ចចាប់យកបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ២៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១, ប្រាក់រៀលចំនួន ២០ម៉ឺនរៀល, ប្រាក់ដុល្លារចំនួន ១០០ដុល្លារ, ខ្សែដៃ(ក្រឡៃ) លោហធាតុ ពណ៌លឿង ១ខ្សែ, ទូរស័ព្ទចំនួន ៦គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ជួញដូរ ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនជួញដូរគ្រឿងញៀននោះទី១-ឈ្មោះ សំណាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរសន្តិសុខឯកជន និងទី២-ឈ្មោះ អឿ មុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកោសជប់ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុជាមួយគ្នា ហើយក៏ត្រូវជាគូរសង្សារស់នៅមួយគ្នាដោយលួចលាក់ផងដែរ។

ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានធ្លាប់ត្រូវបានសមត្ថកិច្ចកំណត់ និងតាមដាន ។ នៅមុនពេលកើតហេតុសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលទទួលបានព័ត៌មានថា ជនល្មើសមានលាក់ទុកគ្រឿងញៀន ដើម្បីធ្វើសកម្មភាពជូញដូរនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើនេះ ទើបលោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកដឹកនាំកម្លាំងជំនាញសហការជាមួយម្ចាស់ផ្ទះសំណាក់ ឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួនជនល្មើសទាំង២នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ សំណាង បញ្ញា បានសារភាពថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ពេលទៅដល់តុលាការខេត្តកណ្តាល ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោយមកម្តាយរបស់ខ្លួនបានលក់ដីស្រែបានលុយជាច្រើនពាន់ដុល្លាររត់ការដោះលែងឲ្យមានសេរីភាពវិញ ខណៈដែលខ្លួនទើបជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ។ ក្រោយពីចេញេពីពន្ធនាគាររូបគេនៅតែមិនអាចផ្តាច់ពីគ្រឿងញៀនបានចេះតែប្រើប្រាស់បន្ត រហូតបែកគំនិតជួញដូរគ្រឿងញៀនថែមទៀត ទីបំផុតក៏ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនម្តងទៀត៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

1 (6)

1 (7)

1 (8)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print