សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី

ចែករំលែក៖

ភ្នំពេញ ៖  សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី ! ខ្ញុំសូមគោរពជូនពរ ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម បានជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីនៃ សហព័ន្ធរុស្សីសម្រាប់អាណត្តិទី៥។

កម្ពុជា វាយតម្លៃខ្ពស់ និងរីករាយសាទរយ៉ាងជ្រាលជ្រៅ ចំពោះចំណងមិត្តភាពជាប្រពៃណី និង ស្និទ្ធស្នាលជាមួយសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើង ក្នុងស្មារតីនៃការគោរព និងការយោគយល់គ្នា ការប្រកាន់គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម។ អស់រយៈពេលជិតប្រាំពីរទស្សវត្សកន្លងមកនេះ ប្រទេស យើងទាំងពីរ បានរក្សានូវទំនុកចិត្តនយោបាយទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការគាំទ្រដល់ទំនាក់ ទំនងរវាងរដ្ឋយើង ហើយបានសាយភាយយ៉ាងទូលំទូលាយ ទៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។

ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការធ្វើការយ៉ាងជិត ស្និទ្ធជាមួយឯកឧត្តមនិងសហការី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងស្ថាប័នរដ្ឋ របស់យើងដើម្បីជាឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជាតិ និងប្រជាជនរបស់យើង។

ខ្ញុំសូមគោរពជូនពរ ឯកឧត្តម ទទួលបាននូវភាពជោគជ័យធំធេង និងវិបុលភាព ក្នុងការបំពេញភារ កិច្ចដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម។

សូម ឯកឧត្តម ទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print