ការលក់រថយន្តឥណ្ឌូនេស៊ីបានកើនឡើង ១១ភាគរយក្នុងខែមិថុនា

ចែករំលែក៖

ដោយយោងទៅតាមទិន្នន័យរបស់ សមាគមឧស្សាហកម្មឥណ្ឌូនេស៊ីបានឱ្យ ដឹងថា ការលក់រថយន្តរបស់ឥណ្ឌូនេស៊ីនៅក្នុងខែមិថុនា បានកើនឡើងជាង ១១ភាគ រយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

...

សមាគមនេះបានបន្ថែមទៀតថា ការ លក់រថយន្តមានចំនួន៩១.៤៧១គ្រឿង កាលពីឆ្នាំមុនឬកើនឡើង១១,៤ភាគរយបើធៀបនឹងឆ្នាំមុនមួយទៀត។ ជាប្រចាំខែតួលេខនេះកើនឡើងជាង ៨៨.៥៣៧គ្រឿងដែលត្រូវបានលក់កាលពីខែមុន។

សមាគមនេះបានដាក់គោលដៅនៃការលក់រថយន្តដល់ចំនួន ៥ ភាគរយនៃឆ្នាំនេះ បើធៀបឆ្នាំ២០១៥ដែលមានចំនួន១,០១លានគ្រឿង។

ការលក់រថយន្តនេះត្រូវបានគេមើលឃើញថា ជាសុចនាករមួយក្នុងចំណោម សុចនាករជាច្រើននៅក្នុងប្រភេទទំនិញប្រើប្រាស់ជាច្រើននៅក្នុងប្រទេសនេះ ពោលគឺកើនឡើងជាងពាក់កណ្តាលនៃសេដ្ឋកិច្ចប្រទេស។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានរំពឹងថា កំណើន GDP នៅក្នុងប្រទេសនេះនឹងឈាន ដល់ ៥,៣ភាគរយនៅក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំមុនដែលមានចំនួន៤,៨ភាគរយដែលជាជំហានទាបបំផុតនៅក្នុងរយៈ ពេល៦ឆ្នាំចុងក្រោយរបស់ប្រទេសនេះ៕

image

ដោយៈ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print