ម៉ូតូ២គ្រឿងបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ដងកាំបិត និងបាក់ដៃស្ដាំ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ខណៈជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូម៉ាកYamaha Exciter ១គ្រឿងទៀតបើកបរក្នុងល្បឿនលឿនទៅដល់បុកពេញទំហឹង​ បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ទាំងអស់គ្នា ប៉ុន្តែក្រោយពេលកើតហេតុ ភាគីអ្នកជិះម៉ូតូ Exciter រងរបួសស្រាលជាង និងបានក្រោកឡើងរួចលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានគេបានឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HV-0853 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ។ ស្របពេលនោះស្រាប់តែមានម៉ូតូម៉ាកYamaha Exciter ១គ្រឿង បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ដូចគ្នា ក្នុងល្បឿនលឿនពីកើតទៅលិចទៅដល់បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលទាំងអស់គ្នាតែម្ដង។

...

ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈនោះបុរសដែលជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥រងររបួសបាក់ដៃ និងបាក់ដងកាំបិតស្ដាំធ្ងន់ធ្ងរ ក្រោកអត់រួចដេកនៅផ្លូវ និងត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់។ចំណែកភាគីអ្នកជិះម៉ូតូម៉ាកYamaha Exciter រងរបួសស្រាល ហើយស្រវា ក្រោកលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print