ចោរថ្លើមធំពីរនាក់ឡើងលួចកាត់ខ្សែភ្លើងត្រូវបាននគរបាលជំនាញក្រុងប៉ៃលិនសហការជាមួយកម្លាំងងនគរបាលស្រុករតនមណ្ឌលឃាត់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន÷ តាមរបាយការណ៍របស់នគរ

បាលក្រុងប៉ៃលិននៅថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៤ វេលាម៉ោង​ប្រហែល​១៤​​និង៣០​ នាទី​នៅរសៀល​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៍​ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ បានស្រាវជ្រាវបង្ក្រាប ករណីចោរលួចកាត់ខ្សែភ្លើង។

នគរបាលនៃអធិការក្រុងប៉ៃលិនបានឱ្យដឹងថា÷មានករណី១ កាលពីថ្ងៃទី​១៩​ ខែ​មីនា ឆ្នាំ​២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យព័ត៌មាន​ពីប្រជាពលរដ្ឋថា មាន​​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កាត់​ខ្សែ​ភ្លើង​ (​ ខ្សែ​កាបអាលុយមីញ៉ូម )​ ចំនួន​១០​បង្គោល​ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​សាងសង់​ SNKRP រាជធានីភ្នំពេញ ចាប់ពីចំណុចខាងលិចបន្ទាយប្រតិបត្តិការណ៍សឹករងខេត្តប៉ៃលិន​ ភូមិ​ដីក្រហម​ រហូតដល់​ចំណុច​ដីឡូត៍​ខាងលិច​ផ្សារ​ប៉ាងរលឹម​ ភូមិ​ប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​​ ក្រោយទទួលព័ត៌មាន កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៍​ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ បង្ក្រាបជាក់ស្តែងករណីលួចខ្សែភ្លើង ដែលកើតឡើងក្នុងក្រុងប៉ៃលិន ហើយលឺថាជនសង្ស័យបានយកទៅលក់នៅស្រុករតនៈមណ្ឌល ។

-បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរឈ្មោះដូចខាងក្រោម:
​ទី០១​-​ជនសង្ស័យឈ្មោះ ឡុង​ ហេង​ ភេទប្រុស អាយុ​ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន​ (+)​ ។
​ ទី០២​ -​ជនសង្ស័យឈ្មោះ ទន់​ សុភាព​ ភេទប្រុស អាយុ​ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិប៉ាងរលឹម​ សង្កាត់​អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន​ (+)​ ។

ក្រោយពីកម្លាំងនគរបាលជំនាញក្រុងធ្វើការសាកសួរ ជនសង្ស័យទាំង ០២នាក់ខាងលេី បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែភ្លេីង​ (​ ខ្សែ​កាប​អាលុយមីញ៉ូម​ )​ និង​ដឹក​យក​ទៅ​លក់​នៅកន្លែង​លក់អេតចាយ​ ស្ថិត​ក្នុង​ភូមិ​ឃុំ​ខាងលើ​ពិតប្រាកដមែន​ តែអ្នក​ទិញ​អេតចាយ​ មិន​ទទួល​ទិញ​ទេ​ ក៏នគរបាលទៅដល់​ ។
​ សំភារៈវត្ថុតាងដែលដកហូតបានរួមមាន​,
១-​ម៉ូតូ​ម៉ាក​ HONDA ZOOMER X ពណ៍​ខៀវ​ ឆ្នាំ​២០១៨​ ០១គ្រឿង ផ្លាកលេខ​ ប៉ៃលិន​ 1B-3847​​ ។
២-​ខ្សែ​ភ្លើង​ (​ ខ្សែ​កាប​អាលុយមីញ៉ូម​ )​ ចំនួន​ ០២​ ការ៉ុង​ ។

...

(បញ្ជាក់)បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានដាក់បណ្តឹងនៅឡើយទេ។
​ករណីខាងលើនេះលោកអធិការបានក្រុងប៉ៃលិនស្នើសុំយោបល់ លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី​បន្ត៕ ដោយ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print