ខេត្តប៉ៃលិន÷ តាមរបាយការណ៍របស់នគរ
បាលក្រុងប៉ៃលិននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤និង៣០ នាទីនៅរសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានស្រាវជ្រាវបង្ក្រាប ករណីចោរលួចកាត់ខ្សែភ្លើង។
នគរបាលនៃអធិការក្រុងប៉ៃលិនបានឱ្យដឹងថា÷មានករណី១ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណ បានកាត់ខ្សែភ្លើង ( ខ្សែកាបអាលុយមីញ៉ូម ) ចំនួន១០បង្គោល ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសាងសង់ SNKRP រាជធានីភ្នំពេញ ចាប់ពីចំណុចខាងលិចបន្ទាយប្រតិបត្តិការណ៍សឹករងខេត្តប៉ៃលិន ភូមិដីក្រហម រហូតដល់ចំណុចដីឡូត៍ខាងលិចផ្សារប៉ាងរលឹម ភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយទទួលព័ត៌មាន កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងផែនការងារនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បង្ក្រាបជាក់ស្តែងករណីលួចខ្សែភ្លើង ដែលកើតឡើងក្នុងក្រុងប៉ៃលិន ហើយលឺថាជនសង្ស័យបានយកទៅលក់នៅស្រុករតនៈមណ្ឌល ។
-បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរឈ្មោះដូចខាងក្រោម:
ទី០១-ជនសង្ស័យឈ្មោះ ឡុង ហេង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន (+) ។
ទី០២ -ជនសង្ស័យឈ្មោះ ទន់ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន (+) ។
ក្រោយពីកម្លាំងនគរបាលជំនាញក្រុងធ្វើការសាកសួរ ជនសង្ស័យទាំង ០២នាក់ខាងលេី បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែភ្លេីង ( ខ្សែកាបអាលុយមីញ៉ូម ) និងដឹកយកទៅលក់នៅកន្លែងលក់អេតចាយ ស្ថិតក្នុងភូមិឃុំខាងលើពិតប្រាកដមែន តែអ្នកទិញអេតចាយ មិនទទួលទិញទេ ក៏នគរបាលទៅដល់ ។
សំភារៈវត្ថុតាងដែលដកហូតបានរួមមាន,
១-ម៉ូតូម៉ាក HONDA ZOOMER X ពណ៍ខៀវ ឆ្នាំ២០១៨ ០១គ្រឿង ផ្លាកលេខ ប៉ៃលិន 1B-3847 ។
២-ខ្សែភ្លើង ( ខ្សែកាបអាលុយមីញ៉ូម ) ចំនួន ០២ ការ៉ុង ។
(បញ្ជាក់)បច្ចុប្បន្នក្រុមហ៊ុនមិនទាន់បានដាក់បណ្តឹងនៅឡើយទេ។
ករណីខាងលើនេះលោកអធិការបានក្រុងប៉ៃលិនស្នើសុំយោបល់ លោកស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕ ដោយ ស សារ៉េត