បុរសម្នាក់បានរងរបួសធ្ងន់​ខណៈបេីកឡំប្រឺតាឆ្លងភ្លើងស្តុប​ ត្រូវរថយន្តកាមរីហាយប្រ៊ីដបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យក្រឡាប់ជាច្រេីនត្រឡប់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​តូយ៉ូតា​កាមរីហាយប្រ៊ីដមួយគ្រឿងយ៉ាងលឿន​ទៅបុកឡំប្រឺតាពីចំហៀងខាងក្រោយពេញទំហឹងបណ្ដាលឱ្យឡំប្រ៊ីតាក្រឡាប់ជាច្រេីនត្រឡប់រងការខូចខាតយ៉ាងដំណំ​ រីឯអ្នកបេីកបររងរបួសធ្ងន់​ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ​ កាលពីវេលាម៉ោង​១០​ និង២០នាទីយប់ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២៤​ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម​ កែងផ្លូវលេខ​ ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញ​បុរសម្នាក់បានបេីកឡំប្រឺតា​ ពណ៌លឿង​ ពាក់ផ្លាក​លេខ​ ព្រៃវែង​ 1N-0957 ធ្វេីដំណេីរចេញពីផ្លូវលេខ៣៦០​ក្នុងទិសដៅពីលិចទៅកេីត​ រួចឆ្លងភ្លើងស្តុបបម្រុងបត់ឆ្វេងទៅផ្លូវព្រះនរោត្ដម​ ។ ខណៈឡំប្រឺតាបត់បានពាក់កណ្ដាលភ្លើងស្តុប​ ស្រាប់តែត្រូវរថយន្តម៉ាក​ តូយ៉ូតា​ កាមរីហាយប្រ៊ីដពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AN-9970 ដែលបេីកបរដោយបុរស
ម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន​ក៏បុកឡំប្រឺតា​ពីចំហៀងខាងក្រោយពេញទំហឹង​ បណ្ដាលឱ្យឡំប្រ៊ីតាក្រឡាប់ជាច្រេីនត្រឡប់រងការខូចខាតយ៉ាងដំណំ​ ចំណែកឯម្ចាស់ជាអ្នកបេីកបរបានរងរបួសធ្ងន់​ ។
​    ក្រោយកេីតហេតុ​ អ្នកបេីកបរឡំប្រឺតា​ ដែលរងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ រីឯអ្នកបេីករថយន្តបង្កមិនបានរត់គេចខ្លួនទៅណានោះទេ​ គឺនៅកន្លែងកេីតហេតុដេីម្បីដោះស្រាយជាមួយតំណាងជនរងគ្រោះ​ ។ ទោះជាយ៉ាងណា​ សមត្ថកិច្ចមូលដ្ឋានមិនអាចទុករថយន្តបង្ក​ និងឡំប្រឺតា​នៅកន្លែងកេីតហេតុបានយូរនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ​ ទេីបសម្រេចសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​និងឡំប្រឺតា​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាបន្តតាមនីតិវិធី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print