ស្ត្រីចំណាស់ជនជាតិទំពូនម្នាក់ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីវ័យចំណាស់ជនជាតិទំពូនម្នាក់សម្រេចចិត្តចងកបញ្ចប់ជីវិតដោយមិនដឹងមូលហេតុផឹឹកស្រាស្រវឹងនៅម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិម៉ាលិច ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

...

បើតាមសាច់ញាតិក្រុមគ្រួសារជនរគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់មានពិធីជួបជុំគ្នាផឹកស៊ីមួយ សន្ទុះក្រោយមកក្រោកដើរទៅក្រោយផ្ទះបាត់ក៏ស្រាប់តែអ្នកជិតខាងឃើញស្រែកឆោរឡោនាំគ្នាទៅមើលឃើញកជាប់នឹងខ្សែក្របីភ្ជាប់នឹងដើមស្រឡៅមួយដើម ស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះកងរាជអាវុធហត្ថស្រុកចុះមកដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យក៏ឃើញថាស្ត្រីវ័យចំណាស់ចង.កសម្លាប់ពិតប្រាកដមែន។

មន្ត្រីកងរាជអាវុធហត្ថស្រុកអណ្តូងមាសបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមន្រ្តីជំនាញត្រួតពិនិត្យរួចពុំមានអ្វីគួរឲ្យកត់សម្គាល់គឺពុំមានករណីឃាតកម្មនោះទេ ។

មន្ត្រីដដែលបានបន្តទៀតថា ស្រ្តីរងគ្រោះមានឈ្មោះរម៉ាម ចែន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិទំពូន មានទីលំនៅកន្លែងកើតហេតុខាងលើ ។ នៅរសៀលថ្ងៃដដែលសពស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិទំពូន ៕

IMG-20160719-WA0058

IMG-20160719-WA0056

ដោយ៖ វុទ្ធ ឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print