លោក ណុប វុធី្ធ ៖ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ! កុំបំភ្លៃការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួនមួយក្តាប់តូច

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ!កុំបំភ្លៃការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួនមួយក្តាប់តូច។ នេះជាការលើកឡើងពី លោក ណុប វុធី្ធ អភិបាលរង ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។

លោក ណុប វុធី្ធ អភិបាលរង ខេត្តព្រះវិហារ  បានបញ្ជាក់ថា ៖ អាជ្ញាធរពុំដែលធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់នោះទេ លើកលែងតែជនល្មើសច្បាប់ ហើយក៏គ្មានប្រជាពលរដ្ឋខេត្តព្រះវិហារណាម្នាក់រត់ចូលព្រៃនោះដែរ។ 

លោកបន្តថា ៖ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែល​ជ្រោក​ក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេង​ចំណេញ​​នយោបាយ។ 

ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាសុច្ចរិត សូមសហការ​ផ្តល់​ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្ត​​​ទទួល​បង​ប្អូន​​ប្រជាពលរដ្ឋ​ឱ្យត្រឡប់មកផ្ទះ​សម្បែង​វិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print