ខេត្តព្រះវិហារ ៖ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ!កុំបំភ្លៃការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមខ្លួនមួយក្តាប់តូច។ នេះជាការលើកឡើងពី លោក ណុប វុធី្ធ អភិបាលរង ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។
លោក ណុប វុធី្ធ អភិបាលរង ខេត្តព្រះវិហារ បានបញ្ជាក់ថា ៖ អាជ្ញាធរពុំដែលធ្វើទុក្ខបុកម្នេញ និងចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់នោះទេ លើកលែងតែជនល្មើសច្បាប់ ហើយក៏គ្មានប្រជាពលរដ្ឋខេត្តព្រះវិហារណាម្នាក់រត់ចូលព្រៃនោះដែរ។
លោកបន្តថា ៖ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រោកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេងចំណេញនយោបាយ។
ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាសុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌ ៕
ដោយ ៖ សិលា