នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់លួចទ្រព្យសម្បត្តិរបស់ជនជាតិជប៉ុននៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិជនបរទេសដែលជនជាតិជប៉ុនបានសម្រេច ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

...

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សំ ស៊ីណាត ហៅពេក អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងសម្ភារៈមួយចំនួនដែលចាប់យកពីជនសង្ស័យរួមមាន អាយផេត ពណ៌ខ្មៅ ១គ្រឿង ទូរសព្ទ័ អាយហ្វូនសិច ពណ៌ខ្មៅ ១គ្រឿង ប្រដាប់សម្រាប់ថ្ពក់យកទូរសព្ទ័១ និងប្រាក់វៀតណាមចំនួន ៣.០៥០.០០០ដុង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់សីម៉ា សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីចោរលួចគាស់ផ្ទះជួលជនជាតិជប៉ុនដែលមានឈ្មោះ ភឹង វិសាល ភេទប្រុស អាយុ២៨ឆ្នាំ ជាប្រធានសមាគមន៍ជប៉ុន លួចទ្រព្យសម្បត្តិមួយចំនួនបានសម្រេចខណៈដែលម្ចាស់ផ្ទះមិនបាននៅ។

ក្រោយពីមានអំពើលួចនោះមក និងអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ដែលបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ច ទើបនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវស៊ើបអង្កេតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានសម្រេច។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងការសាកសួរពីសំណាក់កម្លាំងនគរបាលជំនាញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print