សត្វឪម៉ាល់មួយសំបុកផ្អើលដេញទិចអ្នកធ្វើដំណើរ សិស្ស និងគ្រូវិទ្យាល័យព្រះបាទសុរាម្រឹត របួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សិស្ស គ្រូ និងអ្នកធ្វើដំណើរតាមផ្លូវ នាំគ្នារត់ប្រសាចពេញបន្ទាប់ពីសត្វឪម៉ាល់មួយសំបុកធំបានផ្អើល ដេញទិច កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៩ ខែក្កកដា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

...

ស្រ្តីរងគ្រោះម្នាក់ដែលជាអ្នកយកភាស៊ីកង់ម៉ូតូនៅក្នុងសាលាវិទ្យាល័យព្រះបាទសុរាម្រឹត បានរៀបរាប់ពីហេតុការណ៍នេះអោយដឹងថា សត្វឪម៉ាល់នេះ គឺធ្វើសំបុកនៅលើអំពិលបារាំងមួយដើមដែលនៅជាប់និងក្លោងទ្វារសាលាជាយូខែមកហើយ ប៉ុន្តែមិនដែលដេញទិច ប្រជាពលរដ្ឋ ឬ សិស្សសាលនោះដែរ ប៉ុន្តែនៅព្រឹកថ្ងៃទីក៍ស្រាប់មេឪម៉ាល់នៅក្នុងសំបុកបានផ្អើលឡើង ជាច្រើន ក្នុងពេលដែលសិស្ស និង គ្រូបានមកសាលានៅពេលព្រឹក ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា នៅពេលដែលគាត់កំពុងតែយកភាស៊ីកង់ម៉ូតូ សត្វមេឧម៉ាល់ទាំងនោះបានដេញរូបគាត់ទាំងហ្វូងប៉ុន្តែគាត់រត់គេច និងដោយសារគាត់ពាក់មួងអាវជិត មិនអាចទិចបាន ក៍សត្វមេឪម៉ាល់ទាំងនោះទៅដេញទិចគ្រូនិងសិស្សតែម្តង បណ្តាលអោយគ្រូបានដួលម៉ូតូក្នុងពេលជិះគេចពីសត្វឪម៉ាល់ ចំណែកសិស្សក៍ត្រូវសត្វឪម៉ាល់ទិចជាច្រើនមេផងដែរ ។ ដោយលោកយាយម្នាក់ដែលមានវ័យចាស់ម្នាក់ដែលជិះកង់កាត់មុខសាលាទៅវត្តនោះ សត្វឪម៉ាល់ដែលកំពុងតែផ្អើលក៍ទៅរោមដេញទិចលោកយាយផងដែរ បណ្តាលអោយ លោយមានអាការៈធ្ងន់ ហើយត្រូវបានដឹកយកមកមន្ទីរពេទ្យ ។ ហើយសត្វឪម៉ាល់ដែលផ្អើលនេះអាចសង្ស័យមានអ្នកគប់លេងទើបណ្តាលអោយផ្អើដេញទិចមនុស្សបែបនេះព្រោះរាល់ដង មិនដែលផ្អើលឡើយ ។

ស្រ្តីខាងលើបានបញ្ជាក់ទៀតថា រហូតដល់ម៉ោងប្រជិត១០ព្រឹក សិស្សខ្លះដែលត្រូវសត្វឪម៉ាល់ទិចមានអាការៈក្តៅខ្លួន ហើយបានចេញទៅផ្ទះខ្លះហើយ ប៉ុន្តែរហូតមកដល់ពេលល្ងាចនេះ លោកយាយដែលមានអាការៈធ្ងន់នោះនៅសម្រាកនៅមន្ទីរពេទ្យនៅឡើយ ៕

13720462_1058308810927192_1866303476_o

13814409_1058308827593857_727258058_n

13692329_1058308824260524_1903128927_o

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print