អាជ្ញាធររាជធានីភ្នំពេញប្រគល់ការងារគ្រប់គ្រងភ្លើងបំភ្លឺសាធារណៈឲ្យទៅវិស័យឯកជនរយៈពេល២០ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាការងារវិនិយោគថែទាំ ស្តារ និងអភិវឌ្ឍន៍ ប្រព័ន្ធបំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញឲ្យទៅវិស័យឯកជនជាអ្នកគ្រប់គ្រងមានរយៈពេល២០ឆ្នាំគឺគិតចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០៣៦។

...

ពិធីចុះហត្ថលេខាប្រគល់ និងទទួល បានធ្វើឡើងនៅសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលរាជធានីភ្នំពេញ និងលោក សុខ ឆេង អគ្គនាយកក្រុមហ៊ុន ភ្នំពេញអភិវឌ្ឍន៍វិស្វកម្ម និងសំណង់ (PPDE&C) ស្ថិតក្នុងអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិ បាលរាជធានីភ្នំពេញ ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចប្រគល់ការគ្រប់គ្រងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈនៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញរួមមាន៖ ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធភ្លើងស្តុបចរាចរណ៍ ប្រព័ន្ធភ្លើងកាម៉េរាសុវត្ថិភាព ប្រព័ន្ធភ្លើងបំភ្លឺប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ប្រព័ន្ធភ្លើងតាំងលំអរពិធីបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងកាតព្វកិច្ចនៃការថែទាំប្រព័ន្ធភ្លើងបំភ្លឺទាំងនោះ និងរួមទាំងឧបសម្ព័ន្ធនៃកិច្ចសន្យាទៅឲ្យក្រុម ហ៊ុន PPDE & C Co.Ltd ដើម្បីធ្វើការគ្រប់គ្រងថែទាំ ស្តារនិង  អភិវឌ្ឍន៍ទៅតាមផែនការមេនៃគម្រោងបំភ្លឺសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។ កិច្ចសន្យានេះមានរយៈពេល២០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០៣៦។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការរៀបចំប្រព័ន្ធភ្លើងបំភ្លឺនេះ ជាបញ្ហាធំមួយ និងជាបញ្ហាដែលតែងទទួលរងនូវការទិទៀនជាច្រើនពីមហាជនព្រោះនេះជាសេវាមួយដែលប្រជាពលរដ្ឋត្រូវការ និងទាមទាឲ្យមានការបំភ្លឺតាមដងផ្លូវដែលជះឥទ្ធិពលទៅលើសន្តិសុខ សណ្តាប់សាធារណៈផងដែរ ។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញត្រូវការផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងដើម្បីអភិវឌ្ឍន៍ និងមានការគ្រប់គ្រងមួយដែលច្បាស់លាស់ កាត់បន្ថយចំណុចអសកម្មដូចជា ការបាត់ភ្លើង បាត់សំភារៈអគ្គិសនី ការកែលំអរហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលខ្សែភ្លើងខ្លះមានអាយុជាង៣០ឆ្នាំហើយ និងផ្លាស់ប្តូរពីការចំណាយប្រាក់មកជាការចំណេញប្រាក់ និងមានការងាយស្រួលសម្រាប់ការគ្រប់គ្រង និងចំណាយតិច។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍បន្តទៀតថា ការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីការអភិវឌ្ឍការបំភ្លឺសាធារណៈក្នុងក្រុងវាគ្មានអ្វីចំឡែកទេ ដើម្បីទទួលខុសត្រូវគ្រប់គ្រងថែរក្សាភ្លើងបំភ្លឺសាធារណៈដែលមានជាង ១២.០០០អំពូលរួមទាំងបង្គោលភ្លើង ខ្សែភ្លើង ទូរបញ្ជានៅទូទាំងរាជធានីភ្នំពេញទៀតផង ៕

image1

image2

image3

image4

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print