អតីតប្រធានាធិបតីហ្វុីលីពីន លោកស្រី Arroyo ត្រូវបានដោះលេងឲ្យមានសេរីភាព

ចែករំលែក៖

តុលាការជាន់ខ្ពស់ហ្វុីលីពីន នៅថ្ងៃទី១៩ ខែកក្កដា នេះបានច្រានចោលការប្តឹងស្តីពីអំពើពុករលួយពាក់ព័ន្ធនិងអតីតប្រធានាធិបតី Gloria Macapagal Arroyo ហើយចេញដីការឲ្យដោះលែងលោកស្រីជាបន្ទាន់ក្រោយពេលជាប់ឃុំរយៈពេល៥ឆ្នាំនៅក្នុងមន្ទីរពេទ្យ។

...

អ្នកនាំពាក្យតុលាការជាន់ខ្ពស់លោក Theodore Te បានបញ្ចាក់ថា ជាមួយនិងសម្លេងគាំទ្រ ១១សម្លេងនិងប្រឆាំង៤សម្លេងចៅក្រមតុការកំពូលបានសម្រេចលុបចោលការប្តឹងទៅលើអតីតប្រធនានាធបិតី។ តាមសារព័ត៌មាន Rappler ក្នុងចំណោមចៅក្រម ទាំង១១នាក់មាន៨នាក់ដែលលោកស្រី Arroyo តែងតាំងពេលនៅមានអំណាច។

ពេលដំបូងលោកស្រី អារីយូ ត្រូវបានចាប់ខ្លួនពីបទកេងប្រវាញ់ការបោះឆ្នោត ក្រោយមករងការចោទប្រកាន់ថា បានប្រព្រឹតអំពើពុករលួយដែលមានទឹកប្រាក់រហូតដល់ ៧,៨លានដុល្លារពីមូលនិធិឆ្នោតជាតិ។

ការសម្រេចរបស់តុលារខាងលើត្រូវបានប្រធានាធិបតីថ្មីស្វាគមន៍ដោយសារតែលោកប្រធានាធិបតីក៏បានសន្យាថានិងស្វែងរកឱកាសដើម្បីដោះលេងលោកស្រីអតីតប្រធានាធិតីផងដែរ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print