វាយប្រហារដោយកាំបិតនៅលើរថភ្លើងក្នុងប្រទេសអាល្លឺម៉ង់របួសជាង​២០នាក់

ចែករំលែក៖

មានអ្នកដំណើរជាង ២០នាក់រងរបួសនៅលើរថភ្លើងក្នុងប្រទេសអាល្លឺម៉ង់ ក្រោយពេលជនដៃដល់បើការវាយប្រហារដោយកាំបិត។

...

សារព័ត៌មាន The Guardian បានផ្សាយថា ជនដៃដល់ដែលមិនស្គល់អត្តសញ្ញាណ បានប្រើកាំបិទវាយប្រហារដេញកាប់ពាសវាលនៅលើរថភ្លើង ស្ថិតនៅរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ ។ សារព័ត៌មាន DPA របស់អាល្លឺម៉ង់បានផ្សាយថា ប៉ូលិសបានបាញ់សម្លាប់ជនដៃដល់។

អ្នកនាំពាក្យស្នងការប៉ូលិសបានឲ្យដឹងថា ប៉ូលិស ៣នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាលមុនពេលប៉ូលិសបាញ់សមា្លប់ជនដៃដល់។ សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់គឺជាយុវជនអាយុ១៧ឆ្នាំដើមកំណើតជនជាតិអាហ្វានីស្ថាន។

ប៉ូលិសបានឲ្យដឹងថា ជនវាយប្រហារបានប្រើប្រាស់កាំបិតក្វាវ និងកូនកាំបិតក្នុងការធ្វើសកម្មភាព ។ ជនដៃដល់រងការបាញ់សម្លាប់ពេលព្យាយាមរត់គេចចេញពីរថភ្លើង បន្ទាប់ពីអ្នកបើកបរបានសម្រេចចតជាបន្ទាន់។

ហេតុការខាងលើកើតឡើងក្រោយពេលរថភ្លើងធ្វើដំណើរពីស្រុក Treuchtlingen ទៅកាន់ទីក្រុង Wurzburg ។ ផ្លូវដែកខាងលើត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីប៉ូលិសបើកការស្រាវជ្រាវ។ នៅពេលនេះមិនទាន់មានព័ត៌មានស្តីពីសកម្មភាពវាយប្រហារខាងលើនៅឡើយ៕

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print