លោក មាស រិទ្ធី ធ្វើ លិខិតសុំអភ័យទោស រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចែករំលែក៖

ភ្នំពេញ : នាព្រលប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក មាស រិទ្ធី បានចេញលិខិតសុំអភ័យទោស រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានខ្លឹមសារ ទាំងស្រុងដូចខាងក្រោម :

លិខិតសុំអភ័យទោស

កម្មវត្ថុ សុំអភ័យទោសរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ខ្ញុំបាទឈ្មោះ មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធី «ហង្សមាស Express News » សូមសម្តែងការសោកស្តាយ ចំពោះការអត្ថាធិប្បាយ មិនបានគ្រប់ជ្រុងអំពីសង្ក្រាន្ត ឆ្នាំថ្មី នៅក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក វគ្គ១កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ នេះ។ ខ្ញុំបាទទទួលកំហុស ចំពោះព័ត៌មានពីមន្ត្រីមិនផ្លូវការ គ្មានមូលដ្ឋាន និងមិនបានគ្រប់ជ្រុងជ្រោយ ដែលខ្ញុំបានផ្សព្វផ្សាយ ធ្វើអោយមានការភាន់ច្រឡំ ប៉ះពាល់ដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀម ទំលាប់ដ៏ផូរផង់របស់ជាតិ ។ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ។ ខ្ញុំបាទ សុំទោសជាសាធរណៈចំពោះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងសុំទោសដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសចំពោះកំហុសឆ្គងដោយអចេតនានេះ។ ខ្ញុំសុំទទួលយកនូវការកែតម្រូវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:តាមការពន្យល់ដែលមានឯកសាជាប្រវត្តិសាស្ត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោកជំទាវរដ្ឋមន្ត្រី ទទួលនូវការគោរពរាប់អានដ៏ ខ្ពង់ខ្ពស់ពីខ្ញុំបាទដោយក្តីអនុគ្រោះ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print