រថភ្លើងបុករថយន្តម៉ាក់ទ្បិចស៊ីសGS.300ពណ៌ខ្មៅ ធ្លាក់ផ្លូវបណ្តាលស្ត្រី២នាក់សន្លប់ក្នុងរថយន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ រថយន្តសេរីទំនើបម៉ាក់ទ្បិចស៊ីសGS.300មួយគ្រឿងពណ៌ខ្មៅ ម្ចាស់ស្រ្តីបើកបរមិនប្រយត្នត្រូវរថភ្លើងបុកធ្លាក់ផ្លូវបណ្តាលឲ្យស្រ្តីអ្នកបើកម្នាក់និងស្ត្រីម្នាក់ទៀតរួមដំណើរសន្លប់ក្នុងរថយន្តភ័យខ្លាំងត្រូវបានដឹកទៅសង្គ្រោះ  នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

នគរបាលសង្កាត់រដ្ឋបាលផ្សារកណ្តាលប្រាប់ថាៈស្ត្រី២នាក់ដែលសន្លប់មាន១.ឈ្មោះ ព្រំ ចន្តា អាយុ៥៨ឆ្នាំ ២.ឈ្មោះ ធូ សុជាតិ អាយុ៦៥ឆ្នាំរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

នគរបាលបញ្ជាក់ថាៈនៅពេលកើតហេតុមានរថយន្តម៉ាក់ទ្បិចស៊ីសGS.300ពណ៌ខ្មៅបានបើកបរចេញពីផ្លូវជាតិលេខ៥បំបែកទៅខាងត្បូងចំណែករថភ្លើងបើកក្នុងទិសដៅពីលិចមកកើតបានបុកចំចំហៀងខាងស្តាំបណ្តាលធ្លាក់ខាងជើងផ្លូវដែកធ្វើឲ្យស្ត្រី២នាក់សន្លប់ម្នាក់ជាអ្នកបើកបរនិងម្នាក់ទៀតជាអ្នករួមដំណើរ។

នគរបាលបញ្ជាក់ថាៈមូលហេតុគ្រោះថ្នាក់រថភ្លើងបុករថយន្តគឺអ្នកបើកបររថយន្តឆ្លងផ្លូវមិនបានមើលឆ្វេងស្តាំទើបរថភ្លើងបុកតែសំណាងគ្មានអ្នករងរបួសតែដោយឡែកចំពោះសន្លប់នោះដោយសារភ័យរហូតដល់សន្លប់ទាំង២នាក់ចំពោះរថយន្តខូចខាតមួយចំហៀងផ្នែកខាងស្តាំ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រីឯរករថយន្តរងគ្រោះត្រូវម្ចាស់រករថយន្តស្ទូចយករថយន្តដើម្បីយកទៅជួសជុលដោយខ្លួនឯង៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print