ចិននឹងបញ្ជូនអត្តពលិកចំនួន៤១៦រូបទៅចូលរួមកីឡាអូឡាំពិកនៅប្រេស៊ីល

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិនស៊ីនហួ បានឲ្យដឹងថា ចិនគ្រោងបញ្ជូនអត្តពលិក ចំនួន៤១៦រូបទៅចូលរួមដណ្តើមមេដាយក្នុងកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលនៅខែក្រោយ ។

...

ក្នុងចំណោមកីឡាករទាំងអស់នោះនឹងចូលរួមប្រកួតកីឡាចំនួន ២៦ប្រភេទដោយមានកីឡាករ១៦០នាក់និងកីឡាការិនី២៥៦នាក់។

ចិនបានបញ្ជូនអត្តពលិកចំនួន៣៩៦ រូបទៅចូលរួមកីឡាអូឡាំពិកកាលពីឆ្នាំ២០១២ក្នុងប្រទេសអង់គ្លេស ។ សម្រាប់លើកនេះចិននឹងបញ្ជូនអត្តពលិក រហូតដល់ទៅ៤១៦រូបដែលជាចំនួនគណៈប្រតិភូទៅចូលរួមប្រកួតក្រៅប្រទេសច្រើនជាងគេបង្អស់មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តអូឡាំពិក។

ចិនជាចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសដែលរកបានមេដាយច្រើនជាងគេនៅក្នុងកម្មវិធីអូឡាំពិកឆ្នាំ២០១២បន្ទាប់ពីសហរដ្ឋអាមេរិក ៕

13713320_1157458717643921_606127035_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print