កីឡាករ លឹម សុខឡុង នាំយកមេដាយមាសពី ព្រឹត្តិការណ៍កីឡា Asian University Games នៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ ជោគជ័យជាបន្តបន្ទាប់របស់កីឡាករវាយកូនឃ្លីលើតុកម្ពុជានៅលើឆាកអន្តរជាតិនេះគឺជាការបោះជំហានថ្មីមួយទៀតរបស់កីឡាវាយកូនឃ្លីលើតុកម្ពុជា។ ជាក់ស្តែងកីឡាករលឹម សុខឡុងបាននាំ យកមេដាយមាសពីព្រឹត្តិការណ៍ប្រកួត កីឡា Asian University Games លើក ទី១៨ ឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរីមក ជូនប្រទេសកម្ពុជាក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនដូចជាកីឡាករម្ចាស់ផ្ទះសិង្ហបុរីវៀតណាមនិងម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៦ ហើយជ័យលាភីរូបនេះបានទទួល ការស្វាគមន៍ពីលោក ប៉ុន សុខ ប្រធានមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយភាពកក់ក្តៅបំផុត ។

...

លោក ង៉ូយ ប៊ុនថង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រាប់ឲ្យដឹងថាចំពោះជ័យលាភីមេដាយមាសដែល កីឡាករ លឹម សុខឡុងដណ្តើមបានពីព្រឹត្តិការណ៍កីឡា Asian University Games លើកទី១៨ នៅប្រទេសសិង្ហបុរីនេះ គឺជាការបោះជំហានថ្មីមួយសម្រាប់កីឡាវាយ កូនឃ្លីលើតុកម្ពុជាបន្ទាប់ពីពួកគេធ្លាប់ ដណ្តើមបានមេដាយពីព្រឹត្តិការណ៍ Mekong good will Games នៅប្រទេស រួចមក ។

លោកបានបន្តទៀតថា មុនកីឡាករ លឹម សុខឡុង ដណ្តើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសាវាយម្នាក់ទល់ម្នាក់ នេះ គឺលឹម សុខឡុង បានយកឈ្នះកីឡាករ ម្ចាស់ផ្ទះសិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។

ដោយឡែកលោក ប៉ុន សុខ ប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា សម្រាប់ប្រទេសកម្ពុជាបានបញ្ជូនអត្ត ពលិកចេញទៅចូលរួមប្រកួតកីឡាAsian University Games លើកទី១៨ឆ្នាំ២០១៦ នៅប្រទេសសិង្ហបុរី៦១នាក់លើ៦ប្រភេទ កីឡា ក្នុងនោះមានដូចជាកីឡាវាយកូនឃ្លីលើតុ កីឡាប៉េតង់ បាល់ទាត់ អត្តពលកម្ម គុនដាវ និងហែលទឹក ។

លោក ប៉ុន សុខ បានបញ្ជាក់ថា ចំពោះ ការប្រកួតកីឡា Asian University Games នេះកម្ពុជាយើងទទួលបានមេដាយចំនួន៦គ្រឿងរួចហើយគិតត្រឹមថ្ងៃទី១៨ ខែកក្កដា នេះដូចជាកីឡាវាយកូនឃ្លីលើតុទទួល បានមេដាយមាស១គ្រឿង ប៉េតង់ ទទួល បានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងមេដាយ សំរឹទ្ធិ២គ្រឿង ។

ជាមួយគ្នានោះដែរ លោក ប៉ុន សុខ បានឲ្យដឹងថាពាក់ព័ន្ធនឹងគោលការណ៍ដែលលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចាត់តាំងឲ្យលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាដឹកនាំប្រតិភូចេញទៅប្រកួត កីឡា Asian University Games លើកទី១៨ នៅប្រទេសសិង្ហបុរីនោះមានការប្រែប្រួលឡើងវិញ ខណៈដែលកីឡាករកីឡាការិនីកម្ពុជាយើងមិនធ្លាប់ដណ្តើមបានមេដាយអ្វីទាំងអស់ ។ ប៉ុន្តែក្រោយពីមានការយក ចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំក្រសួង អប់រំ យុវជននិងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនីមួយៗបានធ្វើឲ្យកីឡាករ កីឡាការិនីកម្ពុជាប្រែមុខមាត់សាជាថ្មីនៅលើឆាកអន្តរជាតិ។

ប្រធានមជ្ឈមណ្ឌលជាតិរូបនេះបាន បញ្ជាក់ថា ចំពោះថវិការង្វាន់លើកទឹកចិត្ត ក្រសួងអនុវត្តតាមប្រកាសអន្តរក្រសួង លេខ៧១៥ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៥ ស្តីពីគោលរបបនៃការប្រកួតក្រៅប្រទេស ដោយមេដាយមាសទទួលបានប្រាក់រង្វាន់ចំនួន៩លានរៀលមេដាយ ប្រាក់ទទួលបានថវិកាចំនួន៨លានរៀល និងមេដាយសំរឹទ្ធិទទួលបានថវិកាចំនួន៧លានរៀល ៕

photo798693325706209320

photo798693325706209319

photo798693325706209322

photo798693325706209321

photo798693325706209323

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print