ប្រធានាធិបតីបេឡារុស្ស៖ គោលដៅដំបូងរបស់ភេរវកររត់ទៅកាន់ប្រទេសបេឡារុស្ស មិនមែនអ៊ុយក្រែននោះទេ

ចែករំលែក៖

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា ជនសង្ស័យដែលបានវាយប្រហារលើរោងមហោស្រពក្នុងប្រទេសរុស្ស៊ី ដំបូងឡើយបានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស្សមិនមែនអ៊ុយក្រែនទេ ដែលផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

លោក Lukashenko បាននិយាយកាលពីថ្ងៃទី 26 ខែមីនាថា “យើងបានដាក់អង្គភាពរបស់យើងឱ្យប្រុងប្រយ័ត្នខ្ពស់ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពប្រយុទ្ធ។ ជាលទ្ធផល ក្រុមភេរវករមិនអាចចូលទៅក្នុងប្រទេសបេឡារុស្សដោយមធ្យោបាយណាមួយឡើយ។ ដោយដឹងរឿងនេះពួកគេបានប្តូរទិសដៅហើយឆ្ពោះទៅរកអ៊ុយក្រែន ។
មកដល់ពេលនេះ ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនជនសង្ស័យ៨នាក់ ។ ក្រុមភេរវករដែលហៅខ្លួនឯងថារដ្ឋអ៊ិស្លាម Khorasan (ISIS-K) ដែលជាសាខារបស់ IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មកាលពីល្ងាចថ្ងៃទី ២២ ខែមីនា។
ជនសង្ស័យ៦នាក់ជាជនជាតិតាជីគីស្ថាន ខណៈ២នាក់ទៀតជាជនជាតិរុស្ស៊ី ។ យោងតាម Politico បច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថាក្រុមជនសង្ស័យនេះមានទំនាក់ទំនងជាមួយបេឡារុស្ស ឬអ៊ុយក្រែនទេ។ ទោះយ៉ាងណាក៏ដោយ នាយកសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Alexander Bortnikov បានប្រកាសកាលពីថ្ងៃទី 26 ខែមីនាថា មានជនដៃដល់ដែលបញ្ជាក់ថាមនុស្សទាំងនេះមានទំនាក់ទំនងជាមួយអ៊ុយក្រែន។
ក្នុងសុន្ទរកថាបន្ទាប់ពីការវាយប្រហារ លោកពូទីនបានចោទអ៊ុយក្រែនថាបានរៀបចំផ្លូវរត់គេចខ្លួនសម្រាប់ភេរវករ។ ក្រោយមកមន្ត្រីរុស្ស៊ីបានចោទប្រកាន់ម្តងទៀតថា អ៊ុយក្រែនមានជាប់ពាក់ព័ន្ធ ៕ ដោយធីរីណា

...

រូប​ថត​: AP 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print