ខេត្តព្រះសីហនុ÷ បុរស៣នាក់ដែលគេដឹងថា ជាកម្មកររោងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូបុកគ្នា បណ្ដាលឱ្យស្លាប់អស់២នាក់នៅនឹងកន្លែង និងរងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅលើដងផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៧៥-១៧៦ ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី២៦ខែមិនាឆ្នាំ២០២៤។
យោងតាមរបាយការណ៍ប៉ូលិសបានឲ្យដឹងថា ជនរង គ្រោះទាំងពីរនាក់ បានជិះម៉ូតូបញ្ច្រាសទិសគ្នាហើយបុកគ្នា ពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរបានស្លាប់នៅកន្លែងកើតហេតុតែម្តង ចំពោះអ្នករួមដំណើម្នាក់បានរងរបួសធ្ងន់។
ជនរងគ្រោះស្លាប់មានឈ្មោះ ឆុងឆេត ភេទប្រុស អាយុ៣៧ឆ្នាំអ្នកបើកបរម៉ូតូទី១បានស្លាប់នៅកន្លែង, ទី២ឈ្មោះ គក ហៀង ភេទប្រុស អ្នកបើកបរម៉ូតូទី២ បានស្លាប់នៅកន្លែងកើតហេតុកំពុងស្វែងរកសាច់ញាតិ , ចំពោះអ្នករួមដំណើរម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំពោះវត្ថុតាងម៉ូតូ២គ្រឿងត្រូវបានកម្លាំងនគរបាលបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្តោះអាសន្នរងចាំបន្តនិតិវិធី។ គួរបញ្ជាក់ថា កម្មកររោងចក្រ ទាំង៣នាក់នោះបានស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុខាងលើ ។
សាកសពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕