អតីតកំពង់ស្រឡាងចាស់នៅឃុំទន្លេបិទក្លាយជាកន្លែងចាក់សំរាមហូរហៀរចូលក្នុងទន្លេមេគង្គ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ តំបន់មាត់ទន្លេមេគង្គអតីតជាកំពង់ស្រឡាងចាស់នៅក្បែរផ្សារទន្លេបិទ ស្ថិតក្នុងឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ត្រូវប្រែក្លាយទៅជាទីតាំងចាក់សំរាមរហូតហូរហៀរចូលទៅក្នុងទន្លេមេគង្គតែអាជ្ញាធរមូលដ្ឋានមើលរំលងដែលធ្វើឲ្យប្រជាពលរដ្ឋ រស់នៅតំបន់នោះមានការព្រួយបារម្ភ ចំពោះសុខភាពនិងអនាម័យផ្ទុយពីការ រស់នៅស្អាតផឹកស្អាត។

...

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានឲ្យដឹងថា អ្នកម៉ៅការទារភាស៊ីផ្សារទន្លេបិទ បានឲ្យកម្មករអូសសំរាមយកទៅចាក់ ចោល នៅមាត់ទន្លេនេះជាយូរខែមកហើយ ក្នុងនោះគេតែងតែសង្កេតឃើញក្រុមហ៊ុនថារី បានដឹកសំរាមនិងកាកសំណល់ផ្សេងៗ យកមកចាក់ចោលនៅទីនោះជារឿយៗផង ដែរ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៨ ខែ កក្កដានេះមានបុគ្គលិករបស់ក្រុមហ៊ុនថារី ដែលពាក់ឯកសណ្ឋានពណ៌ក្រហមបានប្រើប្រាស់រថយន្តមួយបាំងកន្លះពាក់ស្លាកលេខភ្នំពេញ 2A-2821 ដឹកសំរាមពេញ យកមកចាក់ចោលនៅមាត់ច្រាំងទន្លេខាងលើនេះហើយក៏ត្រូវអ្នកសារព័ត៌មានជាច្រើនមើលឃើញថតយករូបភាពទៅចុះផ្សាយតាមអង្គភាពរៀងៗខ្លួនផងដែរ។

តាមរយៈការចុះផ្សាយព័ត៌មាននេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរ ឃុំ ស្រុក ខេត្តមេត្តារកទីតាំងណាមួយសម្រាប់ចាក់សំរាមផង៕

photo_2016-07-19_05-37-10

photo_2016-07-19_05-37-14

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print