ការនាំចេញទូរស័ព្ទរបស់វៀតណាមកើនឡើងក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ

ចែករំលែក៖

ដោយយោងទៅតាមអគ្គនាយកដ្ឋាន គយវៀតណាមបានឱ្យដឹងថា វៀតណាម រកចំណូលបានប្រហែលជា១៧ពាន់លានដុល្លារសហរដ្ឋអាមេរិកពីការនាំចេញទូរ ស័ព្ទដៃនិងគ្រឿងបន្លាស់ក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះពោលគឺកើនឡើង១៦ភាគ រយបើធៀបនឹងឆ្នាំមុន។

...

ស្ថាប័ននេះបានឱ្យដឹងថាការនាំចេញមានចំនួន២០,៧ភាគរយនៃចំណូលនាំចេញសរុបរបស់វៀតណាមដែលឈានដល់ចំនួន៨២ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនពោលគឺកើនឡើង៥,៧ភាគរយ។

ការនាំចេញសម្លៀកបំពាក់ជាប់ចំណាត់ថ្នាកទី១ ដែលមានចំនួន១១ពាន់លាន ដុល្លារសហរដ្ឋអាមេរិកដល់ចំនួន៦,៤ ភាគរយបើធៀបនឹងឆ្នាំមុន។

កុំព្យូទ័រនិងគ្រឿងអេឡិចត្រូនិកជាប់ ចំណាត់ថ្នាក់ទី៣ដែលមានស្ទើរតែ៧,៩ ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ទាប់មកគឺការនាំចេញស្បែកជើងដែលមានចំនួន ៦,៣ពាន់លានដុល្លារសហរដ្ឋអាមេរិកនិងផលិតផលឈើមានចំនួន៣,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ប៉ុន្តែសម្រាប់ការនាំចេញសម្ភារប្រើប្រាស់ផ្សេងៗវិញបាន ធ្លាក់ចុះយ៉ាងខ្លាំង។

ការនាំចេញប្រេងឆៅមានចំនួន១,១ ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ៤៧ភាគរយបើធៀបនឹងឆ្នាំមុន។ ចំណែកការនាំចេញកាមេរ៉ាវិញរកចំណូលបានប្រហាក់ប្រហែលគ្នាពោលគឺធ្លាក់ចុះ៧ភាគរយ៕

vn

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print