ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកបុរសម្នាក់កំពុងជិះម៉ូតូឌុបស្ត្រីម្នាក់ទៀតឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យបុរស២នាក់ នៃភាគីទាំងសងខាង បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ទៀតរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខប្ល៊ូរក្លឹប តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

...

តាមប្រភពព័ត៌មានពីប្រជាលរដ្ឋដែលនៅក្បែរនិងឃើញហេតុការណ៍ខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសនិងស្រ្តី២នាក់ជិះម៉ូតូសងកូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដឹកបន្លែតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ។ ភ្លាមនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CT-7343 ជិះក្នុងទិសដៅបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន បានទៅបុកម៉ូតូសងកូរ៉េពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូនិច និងបុរសម្ចាស់ម៉ូតូសងកូរ៉េ បែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិសព ឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី និងបានយកម៉ូតូដែលខូចខាតទាំង២គ្រឿង ចូលគៀរដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ដល់អ្នកដ៏ទៃ រួចទំនាក់ទំនងជំនាញឱ្យមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕

06096b7e-9c69-4d5d-b0ef-59cfce85fd00

c61097e1-db16-4d17-b67d-2009bc865df5

834be206-d2b5-4071-8f1a-d28d0e06362f

ec726d34-2cad-469d-9da2-62248262e260

ដោយ៖ ជីម ភារ៉ាដង្ហោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print