ខ្សឹបដាក់ត្រចៀក៖ បងពៅបើកល្បែងស៊ីសង ក្បែរផ្ទះអភិបាលក្រុងច្បារមន

ចែករំលែក៖

ប្រជាពលរដ្ឋរស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបានឲ្យដឹងថាឈ្មោះ ពៅ អាយុ ជាង៥០ឆ្នាំ បានបើកល្បែងស៊ីសងនៅក្បែរផ្ទះលោកស្រីអភិបាលក្រុងច្បារមន ក្នុង ភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ជាយូរមកហើយមិនឃើញមន្ត្រីអាជ្ញាធរក្រុង ច្បារមនក៏ដូចជានគរបាលក្រុងច្បារមន ចាត់វិធានការបង្ក្រាបនោះទេ ។ បញ្ហានេះបាននាំឲ្យកើតបទល្មើសផ្សេងៗដូចជា អំពើហិង្សាក្នុងគ្រួសារ និងអំពើចោរកម្មជាបន្តបន្ទាប់ ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ។

...

តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងភូមិបុរីកម្មករបានឲ្យដឹងថា លោក ពៅ បាន បើកលេងល្បែងជាច្រើនប្រភេទ ជាពិសេសល្បែងបៀយ៉ាងពេញបន្ទុក ហើយបើនៅថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យវិញមានអ្នកមកលេងល្បែងស្ទើរតែរកកន្លែងចតម៉ូតូនិងរថយន្តមិនបាន។ ទីតាំងលេងល្បែងស៊ីសងនេះនៅក្បែរផ្ទះលោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុង ច្បារមនតែម្តង ប៉ុន្តែលោកស្រីធ្វើមិនដឹងមិនឮអ្វីទាំងអស់ប្រហែលជាយល់ញាតិ ឬ អាចជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ទើបបណ្ដែតបណ្ដោយមិនខ្វល់ពីការរិះគន់ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មិនមែនតែប្រជាពលរដ្ឋសាមញ្ញប៉ុណ្ណោះទេ ដែល ចូលទៅលេងល្បែងស៊ីសងដែលឈ្មោះ ពៅ បានបើកក្បែរផ្ទះអភិបាលក្រុងច្បារមន គឺមានមន្ត្រីយោធា និងមន្ត្រីនគរបាលក៏ចេញចូលទៅលេងល្បែងនៅទីនោះយ៉ាង គគ្រឹកគគ្រេងផងដែរ ។

អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋក្រុងច្បារមន រិះគន់យ៉ាងខ្លាំងនោះគឺកន្លងមកលោកស្រី ប៉ោក សេដ្ឋា អភិបាលក្រុងច្បារមនធ្លាប់បានប្ដេជ្ញាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដូចជា បៀ អាប៉ោង កន្ទុយលេខ និងបញ្ជល់មាន់ជាដើមដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ចំណុច។ ប៉ុន្តែជាក់ស្ដែង បនល្បែងស៊ីសងដែលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្បែរផ្ទះលោកស្រី បែរជា លោកស្រីមិនចាត់វិធានការបង្ក្រាប ហើយបទល្មើសគ្រឿងញៀន និងអំពើចោរកម្មក៏ កំពុងរាលដាលយ៉ាងពេញបន្ទុកនៅក្នុងក្រុងច្បារមនដែរ ៕

1111

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print