ភ្នំពេញ៖ ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនសហការជាមួយនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការឃាត់ខ្លួននិងចាប់យកក្រាមសថ្លា៤កញ្ចប់ធំនិង២កញ្ចប់តូច រួមនឹងម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ បញ្ជូនទៅប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរបន្ត។
...
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុល ភក្រ្តា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១០សេ តាមផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានឲ្យដឹងថា ដោយសមត្ថកិច្ចសង្ស័យឃាត់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AC-១៧១២ ដោយជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ហើយក៏ឃាត់ខ្លួនជនសង្ស័យពេលអង្គុយលើម៉ូតូឆែកឆេរត្រួតពិនិត្យរកឃើញក្រាមសថ្លា៤កញ្ចប់ធំនិង២កញ្ចប់តូច ហើយនាំយកមកសាកសួរ ហើយជនសង្ស័យបានសារភាពថា ខ្លួនទិញក្នុងតំលៃ៤កញ្ចប់នេះស្មើនឹង ១៨០ដុល្លារយកមកលក់ចែកចាយបន្តតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងមិនបានលក់បន្តផង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីចាត់ការតាមនីតិវិធី៕



ដោយ៖ សរស្មី
...