អេស្កាវ៉ាទ័រ បើកចេញពីការដ្ឋានទាក់ខ្សែរភ្លើងធ្លាក់កាត់ទទឹងផ្លូវនិងទ្រេតបង្គោលភ្លើងអស់៣ដើមស្ទះចរាចរណ៍រាប់ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើងចំនួន៣ដើមបានទ្រេតនិងខ្សែរភ្លើងបានធ្លាក់កាត់ទទឹងផ្លូវបណ្តាលឲ្យស្ទះចរាចរណ៍រាប់ម៉ោងដោយសារតែ អេស្កាវ៉ាទ័រ ១គ្រឿងបើកចេញពីការដ្ឋានហើយបើកទាក់កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសួនវឌ្ឍនៈ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

...

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ អេស្កាវ៉ាទ័រ ១គ្រឿង បានបើកចេញពីការដ្ឋានមួយកន្លែងដែលនៅជាប់របងសួនវឌ្ឍនៈ ហើយបានបើកឡើងផ្លូវវេងស្រេង ដោយបើកបញ្ច្រាស់ទិសចរាចរណ៍ក៏បានទាក់និងខ្សែរភ្លើងបណ្តាលឲ្យធ្លាក់ដល់ដីនិងទ្រេតបង្គោលភ្លើងអស់ចំនួន៣ដើមរងការខូចខាត តែសំណាងមិនបង្កឲ្យមនុស្សរងរបួសនោះទេ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្ករួចតៃកុងបានចុះគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុបណ្ដាលឲ្យស្ទះចរាចរណ៍រាប់ម៉ោងផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទាក់ទងទៅមន្ត្រីអគ្គិសនីមកពិនិត្យជាក់ស្ដែងយក អេស្កាវ៉ាទ័រ ដែលបង្កទៅរក្សារទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

image1

image2

image3

image4

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print