បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៤០៥គ្រឿង តាមអនុក្រឹត្យលេខ៣៩​ នៅទូទាំងប្រទេស​នាថ្ងៃ​ទី​២៧​ ខែមីនា​!

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​ បានរកឃើញយានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២៤គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៨២គ្រឿង និងម៉ូតូ ៤៤០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៥គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ៣៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,០៩១គ្រឿង រថយន្តធំ ៣៨៥គ្រឿង រថយន្តតូច ៣,១៨៧គ្រឿង ម៉ូតូ ៩,៥១៩គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,០៩០គ្រឿង, រថយន្តធំ ១៤៩គ្រឿង, រថយន្តតូច ២,១០៧គ្រឿង និងម៉ូតូ ៧,៨៣៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print