ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានរកឃើញយានយន្តល្មើសចំនួន ៤០៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៩៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២៤គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៨២គ្រឿង និងម៉ូតូ ៤៤០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤០៥គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ៣៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,០៩១គ្រឿង រថយន្តធំ ៣៨៥គ្រឿង រថយន្តតូច ៣,១៨៧គ្រឿង ម៉ូតូ ៩,៥១៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,០៩០គ្រឿង, រថយន្តធំ ១៤៩គ្រឿង, រថយន្តតូច ២,១០៧គ្រឿង និងម៉ូតូ ៧,៨៣៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ដោយ៖តារា