ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ​ បានឱ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង ដែលមានកងកម្លាំង សមត្ថកិច្ចចំនួន៦នាក់ បានប្រើប្រាស់បាឡាស្មាច់ចំនួន០២គ្រឿង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទដែលប្រើឧបករណ៍ឆក់ត្រី កាលពីម្សិលមិញនេះ​ នៅចំណុចក្បាលកោះស្វាយកាប ភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនៃការបង្រ្កាបទីតាំងខាងលើ សមត្ថកិច្ចបានប្រទះឃើញបទល្មើសនេសាទឆក់ត្រី (ឆក់ត្រជាក់) បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នៅនឹងកន្លែង និងកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។

...

ចំពោះវត្ថុតាងដែលរឹបអូសបានរួមមាន អាំងវែកទ័រចំនួន០២គ្រឿង អាគុយ៧០អំពែ ០២គ្រឿង អួនអូសទំហំ៧ម៉ែត្រគុណ៥ម៉ែត្រ ២ម៉ែត្រគុណ០.០១ម៉ែត្រ ចំនួន០២វង់ ខ្សែម៉ាសប្រវែង៧ម ចំនួន០២ខ្សែ បាឡាស្មាច់ទំហំ៨.១ម៉ែត្រ គុណ០.៨ម៉ែត្រគុណ០.៥ម៉ែត្រ ចំនួន០១គ្រឿង និងម៉ាស៊ីនម៉ាកហីណូតា ១៨សេះ ចំនួន០១គ្រឿង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print