កម្មករ​នៅផ្ទះ​ទិញ​លក់​អេ​ត​ចាយ​ ស្លាប់​ក្នុង​បន្ទប់ទឹក​រក​មូលហេតុ​មិន​ឃើញ​

ចែករំលែក៖

ខេត្ដរតនគិរី​ ៖​ កម្មករ​នៅផ្ទះ​ទិញ​លក់​ អេ​ត​ចាយ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ ទឹក​ដោយ​គេ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ការ​ ស្លាប់​របស់​ជន​រង​គ្រោះ​បណ្ដាល​មក​ពី​ ខ្យល់គរ​ ។​

IMG-20150731-WA0027

​សា​សព​*​ជន​រង​គ្រោះ​ត្រូវ​បាន​កម្មករ​ ដូច​គ្នា​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៥​ ល្ងាច​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៥​ ឋិត​ ក្នុងភូមិ​អូរ​កន្សែង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​ ។​

​ថៅកែ​ស្ដង់​ទិញ​លក់​អេ​ត​ចាយ​ប្ដី​ឈ្មោះ​ ង្វៀ​ង​ វ៉ា​ន់​លឹ​ម​ អាយុ​៤៥​ឆ្នាំ​ និង​ប្រពន្ធ​ ឈ្មោះ​ វិ​ន​ ធី​យ៉​យ​ អាយុ​៤៣​ឆ្នាំ​ ជនជាតិ​ វៀតណាម​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ប្រឹ​ម​ ញ៉ុ​ក​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើករថយន្ដ​ដឹក​ អេ​ត​ចាយ​ មានស្រុក​កំណើត​ក្នុងភូមិ​ដូង​ ឃុំ​រូង​ ស្រុក​មេ​ម៉ត់​ ខេត្ដ​ត្បូងឃ្មុំ​ បច្ចុប្បន្ន​ ស្នាក់​នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ ។​

​ថៅកែ​ទិញ​អេ​ត​ចាយ​ខាងលើ​នេះ​បាន​ បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​មក​រស់់នៅ​ ជាមួយ​គាត់​ប្រមាណ​ជិត​១០​ឆ្នាំ​មក​ ហើយៗ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ចាត់​ ទុក​ជន​រង​គ្រោះ​ដូច​ជា​កូនចៅ​ក្នុង​គ្រួសារ​ ។​ មុន​កើតហេតុ​គាត់​បានឱ្យ​ជន​រង​គ្រោះ​ ទៅ​សាលារៀន​បើកបរ​រថយន្ដ​បំណង​ចង់​ ឱ្យ​ជន​រង​គ្រោះ​មាន​ប័ណ្ណបើកបរ​ ។​ លុះ​ ដល់​ម៉ោង​៥​ល្ងាច​មាន​កម្មករ​ម្នាក់​បាន​ ឡើង​ទៅ​លើ​ផ្ទះ​ដាំបាយ​ស្រាប់តែ​ឃើញ​ ស្បែកជើង​ជន​រង​គ្រោះ​នៅ​មុខ​បន្ទប់ទឹក​។​ ពេល​នោះ​កម្មករ​រួមការ​ងារ​ម្នាក់​នោះ​ បាន​រុញ​ទ្វារ​បន្ទប់ទឹក​ ស្រាប់តែ​ប្រទះ​ ឃើញ​ជន​រង​គ្រោះ​ស្លាប់​តែ​ម្ដង​ ។​

​លោក​ សេង​ សា​វុ​ធ​ អធិការរង​ក្រុង​ បាន​លុង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ថា​ បើ​តាម​សមត្ថកិច្ច​ពិនិត្យ​ សាកសព​ជន​រង​គ្រោះ​គឺ​ជន​រង​គ្រោះ​ ស្លាប់​ដោយសារ​ខ្យល់គរ​ ។​ សាកសព​ ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​រក​ឃើញ​ដាច់​ សរសៃរ​ឈាម​នៅ​.​ក​ គ្រា​ដែល​ជន​រង​ គ្រោះ​ដួល​នៅ​ក្នុង​បន្ទប់ទឹក​ ។​

​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ ទៅ​ស្រុក​កំណើត​ឯ​ខេត្ដ​ត្បូងឃ្មុំ​ដើម្បី​ ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​ក្រោម​ ការ​ចំណាយ​ធ្វើបុណ្យ​លើ​ថៅកែ​ស្ដង់​ទិញ​ លក់​អេ​ត​ចាយ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

IMG-20150731-WA0025

...

IMG-20150731-WA0026

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print