ភ្នំពេញ៖ រឿងក្នុងសង្គម បុគ្គលខ្លះតែងមានកំហុស១ភាំង ដោយសារការលោភលន់ ដោយ អំណាច តួនាទីភារកិច្ច ត្រូវមានកំហុស ទោះអធ្យាស្រ័យយល់អនុគ្រោះ គ្មានបណ្តឹង ទីបំផុត ! ការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ពីប្រជាពលរដ្ឋ ដែលមន្ត្រីចរាចរណ៍ ខុសឆ្គង ជួបបញ្ហាប្រឈមហើយ។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ពាក់ព័ន្ធករណីមន្រ្តីការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយឃើញរថយន្ត ១គ្រឿង បានល្មើសចតបញ្រ្ចាសទិស មុខហាងកាហ្វេមួយកន្លែង ហើយសកម្មភាពមន្រ្តីនគរបាលអនុវត្តការងារនៅពេលនោះមានការខុសឆ្គង រងការរិះគន់ពីប្រជាពលរដ្ឋ។ ក្នុងករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ធ្វើការកោះហៅមន្រ្តីទាំង ៣នាក់ នោះចូលមកការិយាល័យនគរបាលសណ្តាប់ធ្នាប់ ដើម្បីសួរនាំបំភ្លឺ។ បន្ទាប់ពីមន្រ្តីជំនាញសួរនាំរួច ក៏បានរាយការណ៍សុំគោលការណ៍ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក៏បានអនុញ្ញាតឱ្យមន្រ្តីជំនាញធ្វើការអប់រំណែនាំ និងឱ្យធ្វើការកិច្ចសន្យា ដោយព្រមានលើកទី១ចំពោះមន្រ្តីនគរបាលទាំង ៣នាក់នេះ បញ្ឈប់ធ្វើសកម្មភាពអនុវត្តការងារដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ ។
អាចនឹងកាត់បន្ថយបានទៀត មន្ត្រីនគរបាលចរាចរណ៍ ឈរជើងតាមគោលដៅខ្លះ យកលុយពីព្រូឡាន តៃកុងឡានហុចឱ្យតាមកញ្ចក់ ព្រោះប្រជាពលរដ្ឋមើលឃើញ ឬ បរទេសគាត់ឃើញ ទង្វើរនេះមិនល្អទេ ៕
ដោយ ៖ សិលា