ខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះពលរដ្ឋច្រើនខ្នងប៉ើងដំបូលដួលរលំនៅក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ លំនៅឋានពលរដ្ឋតូចធំជាច្រើនខ្នងនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណត្រូវបានដួលរលំនឹងប៉ើងដំបូលទាំងផ្ទាំងដោយសារតែគ្រោះធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់កាលពីព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ។

អាជ្ញាធរមូលដ្ឋានប្រាប់ថាៈ លំនៅឋានដែលរងការវាយប្រហារដោយខ្យល់កន្ត្រាក់ខាងលើមានប្រមាណជា១៤ខ្នងស្ថិតនៅក្នុងភូមិពង្រនិងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ។
ប្រភពបន្តថាៈ ក្រោយហេតុការណ៍បន្ទាប់ពីភ្លៀងរាំងគេឃើញមានអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីសួរសុខទុក្ខនិងជួយពលរដ្ឋតាមភាពជាក់ស្តែង ប៉ុន្តែនៅក្នុងហេតុការណ៍នោះគេមិនបានរាយការណ៍អំពីករណីមនុស្សនិងសត្វគោ ក្របីរងគ្រោះឡើយ៕ ដោយវណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print