ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្នួល តំណាងដ៏ខ្ពង់ខ្ពស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសទ្ធារស្សីខន្តិយារាម (ផ្សារស្នួល) ។ ក្នុងនោះដោយអញ្ជើញជាគណៈអធិបតីរួមមាន លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកស្នួល តំណាង លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សខេត្ត, និងសមាជិក សមាជិកា ចូលរួមសរុប ៤៥០នាក់ នឹងបានចូលរួមបច្ច័យសរុប ៧,០០០,០០០រៀល ក្នុងនោះ
១. លោក នេត្រ ភក្ត្រា ២,០០០,០០០រៀល
២. លោក លី ផល្លា ១,០០០,០០០រៀល
៣. លោក គង់ គឹមនី នាំយកថវិកា លោក វ៉ា ថន អភិបាលខេត្ត ២,០០០,០០០រៀល
៤. ក្រុមប្រឹក្សាស្រុក ១,០០០,០០០រៀល
៥. លោក សាម ណាល់ ៥០០,០០០រៀល
៦. លោក គា ណុច ២០០,០០០រៀល
៧. លោក ចាន់ សុខគីម ២២០,០០០រៀល
៨. តំណាងមន្ទីរ រ៉ែ និង ថាមពល ៨០,០០០រៀល ៕