រថយន្តបែនដឹកខ្សាច់បើកចុះស្ពានហ្វ្រាំងមិនជាប់ ជ្រុលបុករង្វង់មូលព្រែកសំរោង ក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ និងខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល ៖ រាល់ការបើកបរខ្វះ ការយកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេកទេសរថយន្ត ងាយរងគ្រោះបំផុត ! មានរថយន្តបែនដឹកខ្សាច់មួយគ្រឿង ដឹកធ្ងន់ពេក បើកចុះពីលើស្ពានព្រែកសំរោង ហ្វ្រាំងមិនជាប់ លឿនជ្រុលទៅបុករង្វង់មូល គល់ស្ពាន ក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ បែកខឿនរង្វង់មូល រងខូចខាត និងប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៀតផង។

សូមបញ្ជាក់ថា ៖ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅរង្វង់មូលគល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពបានឱ្យដឹងថា ៖ មុនកើតហេតុ រថយន្តបែនដឹកខ្សាច់កង់៦ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-3613 បើកចុះពីលើស្ពានព្រែកសំរោង ពីកើតទៅលិច ដោយរថយន្តដឹកធ្ងន់ពេក ហ្វ្រាំងមិនជាប់ បោលលឿនជ្រុលទៅបុករង្វង់មូលគល់ស្ពានខាងលិច បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់ខ្សាច់ចោលពេញផ្លូវ រងខូចខាតបែកខឿនរង្វង់មូល ។

ក្រោយកើតហេតុ សមត្ថកុច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ និងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ រងចាំម្ចាស់ ថៅកែ ចូលខ្លួនដោះស្រាយផលប៉ះពាល់សម្បត្តិរដ្ឋជាក្រោយ ។
គ្រោះថ្នាក់ចរាចរណ៍នេះ សំណាងផងដែរ មិនបណ្តាលឱ្យអ្នកដំណើរ ឬប្រជាពលរដ្ឋរងគ្រោះ។ សូមបើកបរមានការប្រុងប្រយ័ត្ន ដើម្បីជីវិតអ្នក នឹងអ្នដទៃ ! ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ៕

...

ដោយ ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print